(ភ្នំពេញ)៖ ដោយយោងតាមព័ត៌មាន ដែលទទួលបានពីការិយាល័យកណ្តាលក្រុមហ៊ុនសាមសុង ដែលបានចុះផ្សាយនា ឲ្យដឹងថា ភ្នាក់ងារបច្ចេកវិទ្យា និងស្តង់ដាររបស់ប្រទេសកូរ៉េ បានរៀបចំពិធីប្រគល់រង្វាន់មួយ ដើម្បីទទួលស្គាល់ពីបច្ចេកវិទ្យាថ្មីនឹងល្អឥតខ្ចោះ។

នៅក្នុងព្រឹតិ្តការណ៍នេះដែរ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់សាមសុង ទទួលបានវិញ្ញាបនប័ត្រ(NET) ក្នុងព្រឹតិ្តការណ៍ប្រគល់ពានរង្វាន់ប្រចាំឆ្នាំ 2018 សម្រាប់ផលិតផលម៉ាស៊ីនត្រជាក់របស់ខ្លួនម៉ាក Samsung 360 Cassetteនិង Wind-free 4 way Cassette ដែលមានបំពាក់បច្ចេកវិទ្យាយ៉ាងទំនើបគឺ Wind-Free Cooling និងមានសមត្ថភាពនៃដំណើរការរបស់ម៉ាស៊ីន ដែលធានាលើការអនុវត្ត ហើយអាចជឿទុកចិត្ត។

ម្យ៉ាងវិញទៀត អគារដ៏ល្បីឈ្មោះរបស់កូរ៉រ LEGO ក៏បានជ្រើសរើសនូវម៉ាស៊ីនត្រជាក់សាមសុង ដែលមានកំរិតត្រជាក់រហូតដល់ 360ដឺក្រេ ដើម្បីផ្តល់ជូននូវភាពត្រជាក់ ដែលមានការច្នៃប្រឌិតខ្ពស់ នៅផ្ទៃខាងក្នុង និងមានប្រសិទ្ធភាពបំផុត។ មូលហេតុដែល LEGO ធ្វើការជ្រើសរើសយកម៉ាស៊ីនត្រជាក់ Samsung 360 Cassetteនិង Wind-free 4 way Cassette សម្រាប់អគាររបស់ខ្លួន ព្រោះចង់កែលំអប្រពន្ធ័ម៉ាស៊ីនត្រជាក់អោយមានភាពប្រសើរឡើង ហើយធានាបាននូវការរក្សាហេដ្ឋារចនាសម្ព័ន្ធ ឲ្យនៅតែមានសោភ័ណ្ឌភាពស្រស់ស្អាតជានិច្ច។

បន្ថែមលើនេះទៀត នាពេលថ្មីៗនេះ ក្រុមការងារ RHQ CMI បានដាក់ភ្នាក់ងារដើម្បីស្ទាបស្ទង់មតិលើផលិតផល ដែលមានបំពាក់បច្ចេកវិទ្យា Wind-free មួយនេះនៅលើទីផ្សារក្នុងប្រទេសថៃ និងប្រទេសហ្វីលីពីន លើគោលដៅចំបងពីរផ្នែក គឺអ្នកប្រើប្រាស់ចុងក្រោយ និង អ្នកផ្សព្វផ្សាយ។ ក្រោយពីចុះស្រង់សតិហើយ និងមានការពិភាក្សាជាមួយក្រុម (FGD) គេសង្កេតឃើញថា ម៉ាស៊ីនត្រជាក់ Samsung 360 Cassette និង Wind-free 4way Cassette កំពុងតែមានការពេញនិយមខ្លាំង ដោយសារតែ Good Sleep Mode with Wind-Free Cooling គឺជាមុខងារស្វ័យប្រវត្តិ ដែលអាចជួយសម្រួលដល់ការគេងរបស់អ្នកប្រកបដោយផាសុកភាព។

នេះជាដំណើរការរបស់មុខងារមួយនេះ៖
១៖ ក្នុងកំឡុងពេល ១ម៉ោងដំបូង ពេលដែលអ្នកគេងលក់នោះសីតុណ្ហភាពនឹងធ្លាក់ចុះដោយស្វ័យប្រវត្តិ។
២៖ នៅពេលដែលអ្នក ប្តូរទៅជាការគេងនៅពេលយប់ជ្រៅនៅចន្លោះម៉ោងពី២ ទៅ៧ម៉ោង នោះសីតុណ្ហភាពនឹងកើនឡើងបន្តិចម្តងៗ និងរក្សានៅសីតុណ្ហភាព ដែលធ្វើឲ្យអ្នកគេងលក់ស្រួល និងគ្មានការរំខានដោយភាពត្រជាក់ខ្លាំង។
៣៖ មួយម៉ោងមុនពេលភ្ញាក់ពីគេង នោះសីតុណ្ហភាពវានឹងកើនឡើងបន្តិចម្តង ។

សម្រាប់កម្ពុជាទៀតសោត អគារ Keystone Premium ដែលមានទីតាំងស្ថិតនៅលើផ្លូវនរោត្តម រាជធានីភ្នំពេញ បានប្រើប្រាស់ម៉ាស៊ីនត្រជាក់ Samsung 360 Cassette និង Wind-free 4 Cassette មុនដំបូងគេបង្អស់ និងមានចំនួនរហូតដល់៤៥៧គ្រឿង។ ការជឿទុកចិត្ត ត្រូវបានផ្តល់ឲ្យដោយ គុណភាព តម្លៃ សមត្ថភាព និងការរចនាដែលមើលទៅគ្មានទាស់ភ្នែក។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ចើញមកកាន់ហាងទំនើបសាមសុង ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 1800 203 232៕