(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតំបន់មួយចំនួនក្នុងខណ្ឌចំនួន២រួមមាន៖ ខណ្ឌសែនសុខ និងខណ្ឌឬឫស្សីកែវ នៅយប់ថ្ងៃទី០៦ និងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដោយសារតែអ្នកជំនាញនឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ មានរយៈពេលខ្លីប្រមាណ៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ មានរយៈពេលខ្លីប្រមាណ៨ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង០៤៖០០នាទីព្រឹក៕