Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គោយន្តដឹកឈើខ្ទង់រយគ្រឿង ក្នុងមួយថ្ងៃៗ ឆ្លងកាត់តាមផ្លូវជាតិលេខ៥ ចូលមករាជធានីភ្នំពេញ តែមិនមានការទប់ស្កាត់, ទាំងអាជ្ញាធរ និងពលរដ្ឋទទូចសុំវិធានការពីមន្រ្តីរដ្ឋបាលព្រៃឈើ

30-11-2018 10:35

(ភ្នំពេញ)៖ ក្រុមមន្រ្តីរដ្ឋបាលព្រៃឈើ ដែលមានគោលដៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រូវបានរងការរិះគន់ចំៗថា មិនដែលបង្ក្រាបបទល្មើសទាំងនេះឡើយ ដោយក្នុងមួយថ្ងៃៗ មានគោយន្តខ្ទង់រយគ្រឿង បានដឹកឈើដូចជាហែរកឋិន នៅលើផ្លូវជាតិលេខ៥ ចេញពីទឹកដីខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង សំដៅមករាជធានីភ្នំពេញ។

ការរិះគន់នេះបានធ្វើឡើង ខណៈមានគោយន្តមិនតិចគ្រឿងឡើយ បានឆ្លងកាត់ពីមុខស្នាក់ការរបស់ពួកគេរាល់ថ្ងៃ តែមិនមានការទប់ស្កាត់នោះឡើយ។ នេះបើយោងតាមការបញ្ជូនព័ត៌មានរបស់អាជ្ញាធរ និងប្រជាពលរដ្ឋផ្ញើមកកាន់អង្គភាព Fresh News នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ត្រូវបានអាជ្ញាធរ និងពលរដ្ឋ បានឲ្យដឹងថា ការដឹកជញ្ជូនព្រៃឈើដូចហែរអង្គកឋិននេះ មកពីមន្ត្រីរដ្ឋបាលព្រៃឈើ ដែលមានស្នាក់ការនៅតាមបណ្តោយផ្លូវជាតិលេខ៥ បានត្រឹមយកលុយពីគោយន្តទាំងនោះ ដោយក្នុងមួយគោយន្តខ្ទង់២ម៉ឺនរៀល។

ជាមួយគ្នានេះដែរ ក្រុមប្រជាពលរដ្ឋ និងអាជ្ញាធរ ពួកគាត់បានទទូចហើយទទូចទៀត ត្រូវតែទប់ស្កាត់បញ្ហាទាំងនេះ បើមិនដូច្នេះទេ ព្រៃឈើនឹងរងការខ្ទេចខ្ទីជាក់ជាមិនឡើយ។

យ៉ាងណាក៏ដោយនេះ គ្រាន់តែការលើកឡើងរបស់អ្នកដឹករឿងខ្លះៗប៉ុណ្ណោះ តែការពិតយ៉ាងណានោះ អង្គភាព Fresh News មិនសុំការបំភ្លឺ ពីរដ្ឋបាលព្រៃឈើនៅឡើយទេ៕