(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញបើកវិញ្ញាសារប្រឡងជ្រើសរើសគ្រូបង្រៀន កម្រិតបឋមសិក្សា និងមត្តេយ្យសិក្សា នៅ សាលាគរុកោសល្យខេត្តកំពង់ចាម។
ស្ថិតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងថា គ្រប់វិញ្ញាទាំងអស់សុទ្ធតែបានរៀបចំទុកដាក់យ៉ាងត្រឹមត្រូវ និងនាំយកមកឲ្យក្មួយៗ បានត្រួតពិនិត្យរួច និងបានកាត់បើកវិញ្ញាសារនេះ នៅចំពោះមុខក្មួយៗតែម្តង ធ្វើយ៉ាងនេះ ដើម្បីផ្តល់នូវភាពយុតិធម៌ ដល់ក្មួយៗទាំងអស់ ក្នុងការប្រឡងប្រជែងចូលបម្រើការជាមន្ត្រីរាជការ។
ទាំងនេះគឺជាការខិតខំរបស់រាជរដ្ឋាភិបាល ក៏ដូចជា មន្ត្រីអាជ្ញាធរ បានអនុវត្តនូវគោលការតម្លាភាពអោយបានត្រឹមត្រូវ ក្នុងគោលបំណងធ្វើយ៉ាងណាដើម្បីឲ្យក្មួយៗទាំងអស់ ដែលចូលរួមប្រឡងទទួលបានយុត្តិធម៌ផងដែរ៕