(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,៣៥៥គ្រឿង រកឃើញល្មើសច្បាប់៧០៦គ្រឿង (ម៉ូតូ៧៩%) អប់រំ២៤៨គ្រឿង និងផាកពិន័យ៤៥៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ត្រួតពិនិត្យបានចំនួន១,៦៧១គ្រឿង, អប់រំ១៤៨គ្រឿង និងផាកពិន័យ៣១១គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៩ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្ត ចំនួន១២៩,៨១៣គ្រឿង រកឃើញយានយន្តល្មើស២៥,០៣២គ្រឿង (ម៉ូតូ៧៩%) ក្នុងនោះអប់រំ៩,៩៨៣គ្រឿង និងផាកពិន័យ១៨,០៤៩គ្រឿង៕