(ភ្នំពេញ)៖ ជាមួយនឹងភាពជោគជ័យរបស់ CONVERSE ដែលមានសាខាចំនួនពីរដំបូងនៅទីក្រុងភ្នំពេញ CONVERSE បាពង្រីកខ្លួនទៅដល់ខេត្តសៀមរាប ដោយនាំយកទៅជាមួយនូវ COLLECTION រដូវត្រជាក់២០១៨ និងម៉ូដែលពេញនិយម CHUCK TAYLOR ក្លាស៊ីក។
អ្វីដែលកាន់តែអស្ចារ្យ CONVERSE គឺសម្រាប់ទាំងអស់គ្នា គ្រប់វ័យ តាំងពីសិស្សសាលា រហូតដល់គ្រូបង្រៀន ពីបុគ្គលិករហូតដល់និយោជិក។ CONVERSE ទទួលបានការស្រលាញ់ ពីអតិថិជនគ្រប់គ្នាជាហេតុធ្វើឱ្យ ALL STAR ជាប្រភេទស្បែកជើង SNEAKER ដ៏ពេញនិយមជាងគេ រហូតមក។ បន្ទាប់ពីផ្សារ THE HERITAGE WALK មកឥឡូវនេះ CONVERSE បានជ្រើសរើសផ្លូវស៊ីវុត្ថា ដើម្បីបើកជាទីតាំងហាងរបស់ ខ្លួនដូចនឹង PEDRO ម៉ាកដែលត្រូវបានអតិថិជននិយមទូទាំងប្រទេស។
ជាមួយគ្នានេះដែរ CONVERSE ក៏បាននាំយកនូវស្បែកជើងបែប SNEAKER ដែលមានដើមកំណើតនៅ BOSTON រដ្ឋ MASSACHUSETTS បានមកបង្ហាញខ្លួននៅក្នុងហាងមួយដែលអនុញ្ញាតឱ្យអតិថិជនក្នុងស្រុក និងភ្ញៀវទេសចរអាចទទួលបានម៉ូដែលចុងក្រោយរបស់ ក៏ដូចជាម៉ូដែលក្លាស៊ីក CHUCK TAYLOR។
CONVERSE ក៏នឹងបង្ហាញវត្តមានផងដែរនៅ THE PARK MALL ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ១ ជាផ្សារសហគមន៍ ដែលទទួលបានការគាំទ្រជាច្រើន ដោយសារវត្តមានហាងកាហ្វេ BROWN និងភោជនីយដ្ឋានជាតិ និងអន្តរជាតិផ្សេងៗ។ ហាងCONVERSE នឹងចាប់ដំណើរការ ដំណាលគ្នានឹងហាង ZANDO ហាងលក់សំលៀកបំពាក់ប្រភេទ OUTLET ដ៏មានប្រជាប្រិយភាព។ CONVERSE បានមកដល់ប្រទេសកម្ពុជា ជាផ្លូវការក្នុងខែមករាឆ្នាំ២០១៨ ហើយបានបង្ហាញខ្លូន ជាបន្តបន្ទាប់នៅផ្សារទំនើបអ៊ីអន១ និង២ ក្នុងគោលបំណងធ្វើការ សាកល្បងទីផ្សារ ហើយទំនងដូចជាត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអតិថិជន។
ប្រជាជនក្នុងទីក្រុងភ្នំពេញ ស្គាល់ម៉ាក CONVERSE នេះ តាមរយវត្តមានផលិតផលក្លែងក្លាយដ៏ច្រើន សន្ធឹកសន្ធាប់លើទីផ្សារជាយូរមកហើយ ប៉ុន្តែបានថមថយមកវិញ បន្ទាប់ផលិតផលពិតប្រាកដបានមកដល់។ អតិថិជនបច្ចុប្បន្នស្វែងរកផលិតផលពិត ជាជាងរបស់ក្លែងក្លាយ ដែលមានតម្លៃថោក ហើយពួកគេចាប់ផ្តើមយកចិត្តទុកដាក់លើក្រមសីលធម៌របស់ផលិតផល ថាត្រូវបានផលិតដោយនរណាដោយរបៀបណា ក្នុងលក្ខខណ្ឌបែបណា។
លោកអ្នកអាចស្វែងរកបាននៅបីទីតាំងខាងក្រោម៖
* ផ្សារនើបអ៊ីអនផ្លូវសុធារស ភ្នំពេញ
* ផ្សារទំនើបអ៊ីអន សែន សុខ ភ្នំពេញ
* ផ្ទះលេខ ផ្លូវស៊ីវុត្ថា ទល់មុខហាងថតរូប សៀមរាបថ្មី ខេត្តសៀមរាប ៕