(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២៩ ខែវិច្ឆិកានេះ បានជូនដំណឹងប្រាប់ដល់ថ្នាកដឹកនាំសហជីពទាំងអស់ ដែលមានរឿងក្ដីក្ដាំនៅតុលាការ សូមរួសរាន់បញ្ជូនរបាយការណ៍ពាក់ព័ន្ធនឹងសំណុំរឿងរបស់ខ្លួនដាក់ជូនក្រសួងការងារ ឱ្យបានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។
សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បានបន្តថា ថ្នាក់ដឹកនាំសហជីពត្រូវផ្ដល់របាយការណ៍អំពីសំណុំរឿងរបស់ខ្លួនមកក្រសួងការងារ ដើម្បីក្រសួងការងារសហការជាមួយក្រសួងយុត្តិធម៌ ផ្ដល់ប្រឹក្សាផ្នែកច្បាប់ទៅតាមដំណើរការនីតិវិធីរបស់តុលាការ សំដៅពន្លឿនការបញ្ចប់រឿងក្ដីក្ដាំទាំងនោះឱ្យបានឆាប់រហ័ស៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ៖