(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី៧ និងសម្ពោធការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា២០១៨ របស់សមាគមអ្នកសាងសង់កម្ពុជា ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
មហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី៧ និងសម្ពោធការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា២០១៨ របស់សមាគមអ្នកសាងសង់កម្ពុជា មានរយ:ពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្យ។
ការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា២០១៨នេះ មានការចូលរួមដាក់តាំងផលិតផលផ្សេងៗសរុបចំនួន១៨៦ក្រុមហ៊ុន ដែលក្នុងនោះមានស្ដង់ប្រមាណ៣១០ស្ដង់ និងផលិតផលប្រមាណជាង៦០០ប្រភេទ ដោយខ្លះជាផលិតផលក្នុងស្រុក និងមានខ្លះជាផលិតផល នាំចូលពីបណ្ដាលប្រទេសជាច្រើនលើពិភពលោក៕