(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ នាថ្មីៗនេះ បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនខិលខូចមួយចំនួន ដែលបង្ហោះ Facebook ខុសពីការពិត ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះភេសជ្ជៈរបស់ខ្លួន។

ជាមួយគ្នានេះ ចំពោះ Facebook ណាដែលនៅតែបន្តផុស ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន ដោយអះអាងខុសពីការពិតនោះ គឺក្រុមហ៊ុន នឹងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។

សូមបញ្ជាក់ថា នាថ្មីៗនេះ មានការបំផុសព័ត៌មានមិនច្បាស់លាស់មួយតាមបណ្តាញសង្គម Facebook ថា អតិថិជនម្នាក់បានរងគ្រោះបន្ទាប់ពី ទទួលទានខារ៉ាបាវ ព្រមទាំងប្រកាសឱ្យអតិថិជន ប្រុងប្រយ័ត្នចំពោះការទទួលទានភេសជ្ជៈជាដើម៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ៖