(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបលើពិភពលោក Air Asia ក្រោមកិច្ចសហការជាមួយ ស្ថានទូតម៉ាឡេស៉ី និងភ្នាក់ងារទេសចរណ៍ម៉ាឡេស៉ី ពេលនេះកំពុងរៀបចំទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅទីក្រុងកូឡាឡាំពួរ និងម៉ាឡាកា ប្រទេសម៉ាឡេស៉ី ដល់ក្រុមអ្នកសារព័ត៌មាននៅកម្ពុជា ក្នុងនោះក៏មានអ្នកសារព័ត៌មាន Fresh News ផងដែរ។
ទស្សនកិច្ចធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
អំឡុងនៅម៉ាឡេស៉ី ក្រុមអ្នកសារព័ត៌មានកម្ពុជា នឹងត្រូវបានណែនាំឱ្យទស្សនា Air Asia's "RedQ" នៅទីក្រុងគួឡាឡាំពួរ និងជួបសន្ទនាជាមួយ លោក Riad Asmat ដែលជា CEO របស់ Air Asia ប្រចាំប្រទេសម៉ាឡេស៉ី។
ជាមួយគ្នានេះ ក្រុមអ្នកសារព័ត៌មានកម្ពុជា នឹងត្រូវនាំទៅទស្សនា តំបន់ប្រវត្តិសាស្ត្រ របស់ទីក្រុងម៉ាឡាកកា, កន្លែងដំបូងដែលបង្កើតឲ្យមាន ប្រទេសម៉ាឡេស៉ី, ទស្សនាអគារ Stadhuy's Bulding, ព្រះវិហារនៃសាសនាគ្រិស្ត, វិមានឈ្មោះ Queen Victoria Memorial Monument, នាឡិកាឈ្មោះ Clock Tower និងផ្លូវ St. Paul's Hills & Porta D Santiago ផងដែរ៕