(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៣៦៨គ្រឿង រកឃើញល្មើសច្បាប់៣៥២គ្រឿង (ម៉ូតូ៥៩%) អប់រំ៣៥២គ្រឿង និងផាកពិន័យ៣២៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ ត្រួតពិនិត្យរួមបានចំនួន១,៧០៥គ្រឿង, អប់រំ២០៨គ្រឿង និងផាកពិន័យ២៦២គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៨ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១២៣,៤៥៨គ្រឿង រកឃើញយានយន្តល្មើស២៤,៣២៦គ្រឿង (ម៉ូតូ៧៩%) ក្នុងនោះអប់រំ៦,៧៣៥គ្រឿង និងផាកពិន័យ១៧,៥៩១គ្រឿង៕