(កំពង់ចាម)៖ សមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដកំពង់ចាម នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រគល់ប្រាក់បេឡាមរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន និងសាងសង់ផ្ទះជូនអតីតយុទ្ធជនពលី នៅស្រុកបាធាយ។
ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តកំពង់ចាម បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី សាន សុភា ប្រធានលេខាធិការដ្ឋាន ស.អ.ក ខេត្ត និងសហការី ដឹកនាំក្រុមការងារ ស.អ.ក ស្រុកបាធាយ សមាជិក សមាជិកា ពាក់ព័ន្ធទាំងអស់ ក្នុងស្រុកបាធាយ បានចូលរួម
ប្រគល់ថវិកាបេឡាមរណសង្រ្គោះ ជូនគ្រួសារសពលោក សាត សា មុខសញ្ញា ជនពិការ អត្តលេខHA- 98000251 អ្នកទទួលបណ្ដាំ ឈ្មោះ សា ស្រីល័ក្ខ ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជាកូនបង្កើត រស់នៅភូមិកំប៉ាល ឃុំសណ្ដែក ស្រុកបាធាយ។
ជាមួយគ្នានេះ ក្រុមការងារក៏បានចូលរួមពិធីក្រុងពិលីដើម្បី បើកការសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន០១គ្រួសារ ឈ្មោះ នឹម ណាត់ មុខសញ្ញាគ្រួសារពលីនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយផងដែរ៕