(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីលទ្ធផលរបស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានដឹកនាំប្រតិភូ ទៅចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីស្តីពីជំងឺទឹកនោមផ្អែម នៅសិង្ហបុរី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលសាព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ បានឱ្យដឹងថា សន្និសីទថ្នាក់រដ្ឋមន្ត្រី ស្តីពីជំងឺទឹកនោមផ្អែមនោះ មានរដ្ឋមន្រ្តីមកពី ១៧ប្រទេស​ចូលរួម ក្នុងនោះរដ្ឋមន្ត្រីនៃបណ្តាប្រទេស​ទាំងអស់ បានថ្លែងបទអន្តរាគមន៍ ពិភាក្សាកំណត់បញ្ហា និងយុទ្ធសាស្ត្រ ព្រមទាំងចែករំលែកបទពិសោធន៍ពាក់ព័ន្ធ នឹងជំងឺមិនឆ្លង ជាពិសេសបញ្ហាជំងឺទឹកនោមផ្អែម ដែលប្រទេសសិង្ហបុរីបានប្រកាសធ្វើសង្គ្រាម ប្រឆាំងនឹងជំងឺទឹកនោមផ្អែមនេះ តាំងពីឆ្នាំ២០១៦ ដែលក្នុងនោះយុទ្ធសាស្ត្រ៤ សំខាន់ គឺទី១៖ នវានុវត្តន៍សេវាសុភាព ទី២៖ ការត្រួតពិនិត្យភេសជ្ជៈ និងចំណីអាហារ ទី៣៖ ការគៀងគរការចូលរួមរបស់សហគន៍ ក្នុងការលើកកម្ពស់ការយល់ដឹង និងបង្ការ និងទី៤៖ កិច្ចសហប្រតិបត្តិការណ៍ អន្តរវិស័យប្រយុទ្ធ និងជំងឺទឹកនោមផ្អែម៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖