(ភ្នំពេញ)៖ ក្រុមហ៊ុន Volkswagen ដែលជានាំចូល នឹងចែកចាយផ្តាច់មុខ ដោយក្រុមហ៊ុន HGB Group Co.,Ltd បានប្រកាសរៀបចំកម្មវិធី បើកបរសាកល្បងដ៏ពិសេសមួយ ដែលមិនធ្លាប់មានពីមុនមក ដោយផ្តល់ជូននូវការ បើកសាកល្បងរថយន្តពីរម៉ូដែល ដោយឥតគិតថ្លៃ។

រថយន្តពីរម៉ូដែលនោះ រួមមាន៖ Amarok Pick Up ដែលមានកម្លាំងម៉ាស៊ីន 179 hp និង Multivan។ ជាមួយគ្នានោះ ក្រុមហ៊ុន Volkswagen ក៏បានធ្វើការថែមជូន គូប៉ុងប្រេងសាំង រហូតដល់ទៅ២០លីត្រ ជាការលើកទឹកចិត្ត ដល់អតិថិជន ដែលបានមកចូលរួមកម្មវិធី «ការបើកបរសាកល្បងរបស់ Volkswagen» នេះផងដែរ។

កម្មវិធី «ការបើកបរសាកល្បងរបស់ Volkswagen» នេះ ចាប់ផ្ដើមធ្វើការចុះឈ្នោះ ចាប់ពីថ្ងៃនេះតទៅ និងការបើកបរសាកល្បងចាប់ផ្តើម ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រញាប់ឡើងការផ្តល់ជូនមានកំណត់។

សម្រាប់ព័ត៌មានលំអិត អំពីកម្មវិធីនេះ សូមអញ្ជើញមកកាន់អាគារតាំងបង្ហាញរថយន្ត Volkswagen: #9392, ផ្លូវសហពន្ធ័រុស្សី, សែនសុខ, ភ្នំពេញ ឬ 023 919 999 / 095 999 820។ លក្ខខណ្ឌដើម្បីចូលរួម កម្មវិធីខាងលើ អ្នកគ្រាន់តែត្រូវមានប័ណ្ណបើកបរ ហើយយកវាទៅបង្ហាញនៅ Showroom Volkswagen តាមបណ្តោយមហាវិថីរុស្សី ក្នុងថ្ងៃបើកសាកល្បងតែម្ដងជាការស្រេច៕