TOP NEWS: សូមពលរដ្ឋខ្មែរចូលរួមអបអរសាទរទាំងអស់គ្នា! ល្ខោនខោលរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាផ្លូវការហើយនៅថ្ងៃនេះ (Video inside)
28-11-2018 15:22
(ភ្នំពេញ)៖ នៅទីបំផុត! អ្វីដែលមហាជនទន្ទឹងរង់ចាំយ៉ាងអន្ទះសារនោះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ល្ខោនខោលរបស់កម្ពុជា ត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
សម្ដេចតេជោ ហ៊ុន សែន តាមរយៈទំព័រ Facebook ផ្លូវការនៅរសៀលថ្ងៃនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាអបអរសាទរ ដែលបានដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨»។
សូមជម្រាបថា ប្រធានបទនៃការដាក់ «ល្ខោនខោល» ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកអរូបិយកាលពីពេលកន្លងទៅ ក៏ធ្លាប់មានការផ្ទុះប្រតិកម្មច្រើននៅលើបណ្តាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយផងដែររវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋថៃ ក្នុងការទាមទារលើម្ចាស់ ជាម្ចាស់កម្មសិទ្ធិសម្បត្តិវប្បធម៌មួយនេះ៕