(ភ្នំពេញ)៖ ទឹកប្រាក់១០០លានរៀល ត្រូវបានប្រគល់ជូនអ្នកឈ្នះរង្វាន់ ពីក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ ដែលបានទៅលើលោក មាស សុភ័ណ្ឌ អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បច្ចុប្បន្នមានមុខរបរជាអ្នករត់ម៉ូតូកង់៣ និងស្នាក់នៅបន្ទប់ជួលក្នុងភូមិតាសែក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក មាស សុភ័ណ្ឌ ថ្លែងថា កាលពីសប្ដាហ៍កន្លងទៅ បន្ទាប់ពីសម្រាកពីការរត់ម៉ូតូកង់៣ លោកបានទិញតែបៃតង អ៊ីឈីតាន់ រសជាតិផ្លែគូលេនមកទទួលទាន លុះពេលមួលគម្របដប ស្រាប់តែឃើញរង្វាន់១០០លានរៀល ក្នុងគម្របដបតែម្ដង។
លោកថា ភ្លាមនោះលោកពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ហើយក៏បានយកទៅបង្ហាញដល់អ្នកលក់ ដែលកំពុងស្ថិតនៅជិតគ្នា និងបានទំនាក់ទំនងមកក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទដែលមានៅកម្របដបតែម្ដង
លោកបញ្ជាក់ថា បច្ចុប្បន្នជីវភាពគ្រួសារមានភាពលំបាកជាខ្លាំង ព្រោះគ្មានមុខរបរអ្វីក្រៅពីរត់ម៉ូតូកង់៣ ដែលអាចរកបានចំណូលត្រឹមថ្លៃជួលបន្ទប់ ហើយប្រពន្ធជាកម្មការិនីរោងចក្រតែប៉ុណ្ណោះ។ បន្ទាប់ពីទទួលបានរង្វាន់នេះ លោកនឹងយកទៅដោះស្រាយជីវភាពខ្លះ ហើយយកមួយចំណែកទៅទិញរថយន្តតម្លៃសមរម្យ ដើម្បីរត់ឈ្នួលសម្រាប់ទ្រទ្រង់គ្រួសារឱ្យល្អប្រសើរទៅថ្ងៃអនាគត។
គួរបញ្ជាក់ថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ដែលតែងគាំទ្រផលិតផលតែបៃតង អ៊ីឈីតាន់ ក្រុមហ៊ុន បានបង្កើនរង្វាន់ធំនូវទឹកប្រាក់១០០លានរៀល រហូតដល់៥០រង្វាន់, រង្វាន់ម៉ូតូ HONDA SCOOPY I ចំនួន៥០គ្រឿង , រង្វាន់ i-phone ចំនួន៥០គ្រឿង រួមជាមួយរង្វាន់តែបៃតង អ៊ីឈីតាន់ ហ្វ្រី (Free) ចំនួន៥,០០០,០០០(៥លាន)រង្វាន់៕