(ភ្នំពេញ)៖ គណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រអង្គរ (អាយស៊ីស៊ី-អង្គរ) នឹងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងកិច្ចប្រជុំពេញអង្គលើកទី២៥ នៃអាយស៊ីស៊ី-អង្គរ ព្រមទាំងប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើត អាយស៊ីស៊ី-អង្គរ នៅថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា កិច្ចប្រជុំនឹងបើកជាផ្លូវការក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងបិទជាផ្លូវការក្រោមព្រះរាជធិបតីភាពដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
ដើម្បីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើត អាយស៊ីស៊ី-អង្គរ និងផ្សព្វផ្សាយពីសកម្មភាព និងសមិទ្ធផលសំខាន់ៗ របស់អាយស៊ីស៊ី-អង្គរ រយៈពេល២៥ឆ្នាំកន្លងមកនេះ អាជ្ញាធរអប្សរានឹងរៀបចំការតាំងពិព័រណ៌ជាសាធារណៈ នៅខាងមុខសួនមហាសណ្ឋាគារអង្គរ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មានដែលមាននៅខាងក្រោមនេះ៖