(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ២០១៨ ក្រោមប្រធានបទ «រួមគ្នាដើម្បីបរិស្ថានស្អាត» ក្រោមអធិបតីភាពលោក ប៊ុត គឹមស៊ាន អភិបាលស្តីទីខេត្តបាត់ដំបង នៅចំណុចនាគសន្តិភាព ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
កម្មវិធីនេះមានកិច្ចសហការរៀបចំដោយមន្ទីរបរិស្ថានខេត្ត និងមានការចូលរួមថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង អាជ្ញាធរដែនដី សិស្សនិស្សិត យុវជន និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ទៀត។
ការរៀបចំពិធីនេះឡើង មានគោលបំណងបណ្តុះគំនិតប្រជាពលរដ្ឋឱ្យចេះស្រឡាញ់បរិស្ថាន ធ្វើឱ្យបរិស្ថានស្អាត គ្មានសំរាមពាសវាសវាល ពាសកាល បណ្តុះគំនិតស្មារតីឱ្យមហាជនទូទៅមានការយល់ដឹង និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ ផាសុខភាព ជាកន្លែងដែលចង់រស់នៅទាំងអង្គភាពរដ្ឋ វិស័យឯកជនទូទៅ ដែលជាការរួមចំណែកក្នុង អភិវឌ្ឍសេដ្ឋជាតិផងដែរ ពិសេសស្របពេលដែលរដ្ឋបាលខេត្តបាត់ដំបង បាននឹងកំពុងជំរុញឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន រួមទាំងការកែលម្អសោភ័ណភាព នៅទីរួមខេត្ត និងគ្រប់ទីកន្លែង៕