(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងស្ដីពី កាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារ ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់រាជធានី-ខេត្តនានា ដោយក្នុងនោះក្រសួងបានបញ្ជាក់ថា សម័យប្រឡងនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៧៖០០នាទីព្រឹក។

តាមសេចក្ដីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៨ ខែវិច្ឆិកានេះ បានបញ្ជាក់ទៀតថា ទីកន្លែងប្រឡងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិនេះ មានចំនួន១៣មណ្ឌល (១៣រាជធានី-ខេត្ត)។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ៖