(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី សិត សិលា, លោកឧត្តមសេនីយ៍ត្រី សំ ហេង និងលោកឧត្តមសេនីយ៍ត្រី ចាន់ រស្មី តំណាងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានយកសម្ភារប្រើប្រាស់មួយចំនួន ប្រគល់ជូនកម្លាំងនគរបាលអន្តរាគមន៍ពិសេស សម្រាប់ចូលរួមក្នុងពិធីមិទ្ទីញថ្ងៃ០២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
សម្ភារប្រើប្រាស់ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ទាំងអស់នោះរួមមាន អាវយឺតនគរបាល ពណ៌ត្រេអ៊ី ចំនួន៦៦អាវ និងខ្សែក្រវ៉ាត់សាន់ត្រុង ចំនួន៦០។
ក្នុងឱកាសនោះផងដែរ កងកម្លាំងអន្តរាគមន៍ទាំងអស់បានថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ទោស្នងការ ដែលតែងតែយក ចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ និងសូមឲ្យលោកកាន់តែជោគជ័យក្នុងភារកិច្ចជាថ្នាក់ដឹកនាំ។
សូមជម្រាបថា ២ ធ្នូ ថ្ងៃនេះ គឺជាខួប៤០ឆ្នាំ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៨) ដែលប្រជាពលរដ្ឋខ្មែរ ជាពិសេសកម្លាំងយុវជនរងការធ្វើទុក្ខ ម្នេញ និងជិះជាន់យ៉ាងវេទនាពីរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត ខៀវ សំផន និងអៀង សារី បានរួបរួមពូនកម្លាំងគ្នា ជាធ្លុងដើម្បីផ្តួលនូវដ៏យង់ឃ្នង និងសម្លាប់រង្គាលមួយនេះ ហើយក៏ជាជំហានស្រោចស្រង់កម្ពុជាចេញពីគំនរផេះផង់មករកភាពរីកចម្រើននាពេលបច្ចុប្បន្នផងដែរ៕