(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,៤៣៦គ្រឿង រកឃើញល្មើសច្បាប់១,១៤៨គ្រឿង (ម៉ូតូ៨0%) អប់រំ២៦៥គ្រឿង និងផាកពិន័យ៨៨៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ ត្រួតពិនិត្យរួមបានចំនួន២,៨៤៧គ្រឿង, អប់រំ១២៥គ្រឿង និងផាកពិន័យ២៩៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៧ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១២០,០៩០គ្រឿង រកឃើញយានយន្តល្មើស២៣,៦៤៩គ្រឿង (ម៉ូតូ៨០%) ក្នុងនោះអប់រំ៦,៣៨៣គ្រឿង និងផាកពិន័យ១៧,២៦៦គ្រឿង៕