Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ ជុំវិញកង្វល់របស់​ពលរដ្ឋរឿងនៅខេត្តព្រះសីហនុ ពាក់ព័ន្ធជនជាតិចិន, រាជរដ្ឋាភិបាល កំពុងវិធានការដើម្បីពង្រឹង សន្ដិសុខ និងសណ្ដាប់ធ្នាប់

27-11-2018 17:28

(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសេចក្ដីថ្លែងការណ៍មួយ ជុំវិញកង្វល់របស់ប្រជាពលរដ្ឋ ​នៅខេត្តព្រះសីហនុ ដោយសង្ស័យពាក់ព័ន្ធទៅនឹង ជនជាតិចិន ខណៈដែលសារព័ត៌មានមួយចំនួន ក៏បានធ្វើបទអត្ថាធិប្បាយក្នុងគោលដៅដើម្បីផលប្រយោជន៍ណាមួយនោះ។

សេចក្ដីថ្លែងការណ៍ ដែលបានបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច នារសៀលថ្ងៃនេះ បានអះអាងថា រាជរដ្ឋាភិបាល បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការពង្រឹង សន្ដិសុខ សុវត្ថិភាព ក៏ដូចជា សណ្ដាប់ធ្នាប់សង្គម សម្រាប់បម្រើផលប្រយោជន៍សាធារណៈក្នុងតំបន់នោះ។ ជាក់ស្ដែង ក៏មានជនបរទេសដែលជាអ្នកទេសចរ ត្រូវបានឃាត់ខ្លួនជាបន្ដបន្ទាប់ និងបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ក្រោមការអនុវត្តច្បាប់របស់កម្ពុជា។

ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បន្ដការអនុវត្តច្បាប់ ដែលស្របទៅនឹងគោលនយោបាយជាតិ ដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះវិស័យទេសចរណ៍ និងការវិនិយោគ។ ជាការចាំបាច់ ដើម្បីទប់ស្កាត់ សកម្មភាពទាំងឡាយ ដែលអាចបណ្ដាលឲ្យកើតមានឡើងជាសង្គ្រាមចិត្តសាស្ដ្រ និងការរើសអើងពូជសាសន៍ ដែលអាចធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាព និងវិបុលភាពរបស់កម្ពុជា។

រាជរដ្ឋាភិបាល នៅតែបន្ដលើកទឹកចិត្តដល់វិនិយោគទាំងអស់ ដែលបាននិងកំពុងប្រតិបត្តិធុរកិច្ច ក៏ដូចជាភ្ញៀវជាតិ និងអន្ដរជាតិ ដែលមកទស្សនាកម្សាន្ដ រមណីយដ្ឋានធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ដ្រនៅកម្ពុជា ស្របតាមគោលនយោបាយរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែង និងទាក់ទាញវិនិយោគ និងទេសចរណ៍ នៅគ្រប់វេទិកាជាតិ និងអន្ដរជាតិទាំងអស់ សម្រាប់ការរួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីថ្លែងការណ៍ ដែលមាននៅខាងក្រោមនេះ៖​