(ភ្នំពេញ)៖ បន្ទាប់ពីវត្តមានដ៏ស្ងៀមស្ងាត់មកកាន់ប្រទេសកម្ពុជា ជាង៥ឆ្នាំមកនេះ ទោះបី MG មានភាពយឺតបន្តិច ប៉ុន្តែប្រាកដអាចចាប់យកបេះដូងរបស់ប្រជាជានកម្ពុជា ដែលមានកម្រិតមធ្យមផងដែរ។
ចំណុចចាប់ផ្តើមនៃការរីកចម្រើនរបស់ MG គឺចាប់ផ្តើមបន្ទាប់ពីការដាក់សម្ពោធរថយន្តប្រភេទ SUV ដំបូងរបស់ខ្លួន គឺម៉ូដែលរថយន្ត MG GS។ MG ទទួលបានការពេញចិត្តពីប្រជាជនកម្ពុជា ដោយអរគុណដល់ប្រជាប្រិយភាពរបស់វានៅក្នុងប្រទេសថៃ។ Brand នេះត្រូវបានគាំទ្រដោយក្រុមហ៊ុន CP Group ដែលជាក្រុមហ៊ុនធំមួយដែលមានអាជីវកម្មរបស់ខ្លួនដូចជា៖ 7 Eleven chains ឬ True Corporation។ ជាមួយនឹងលំហូរទេសចរណ៍ នៃប្រជាជនកម្ពុជា ទៅកាន់ប្រទេសថៃ ដែលហេតុធ្វើឱ្យពួកគាត់បានឃើញពីភាព ជោគជ័យនៃ MG នៅក្នុងទីក្រុងបាងកក។
នាយកគ្រប់គ្រងលោក ពុំ សុរិយា បានថ្លែងយ៉ាងដូច្នេះថា៖ «ជាងពាក់កណ្តាលនៃចំនួនអតិថិជន របស់យើងដែលបានធ្វើដំណើរ ទៅកាន់ប្រទេសថៃ ភាគច្រើនក្នុងគោលបំណងដើរ shopping ឬអាជីវកម្ម។ រាល់ពេល ដែរពួកគាត់បានឃើញវត្តមានរថយន្ត MG ពួកគាត់រឹតមានទំនុកចិត្តទៅលើគុណភាព និងស្តង់ដារនៃរថយន្ត។ ភាពជោគជ័នៃរថយន្ត MG ZS ក្នុងប្រទេសថៃ ដែលជារថយន្តប្រភេទ crossover លក់ដាច់បំផុត ហើយវាក៏ជាកត្តាវជ្ជមានមួយដែលជិះឥទ្ធិពលដល់ការលក់ដាច់របស់យើង ក្នុងប្រទេសកម្ពុជា ផងដែរ»។
ភាពជោគជ័យនេះក៏បានមកពីការបន្ថែមម៉ូដែលរថយន្តប្រភេទ SUV ដែល MG យល់ឃើញថា នេះគឺជាការពេញនិយម របស់ប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន។ វត្តមានរបស់រថយន្ត MG RX5 បានធ្វើឱ្យ MG មានការរីកលូតលាស់ខ្លាំងនាឆ្នាំនេះ។ រថយន្តនេះ បានក្លាយជារថរយន្ដដែលលក់ដាច់បំផុតហើយបាន ទាក់ទាញដល់ ពាណិជ្ជករ សិល្បៈករ បានមកធ្វើតេស្តសាកល្បងរថយន្ត និងជាវផងដែរ។ ភាពស្រស់ស្អាតនៃការរចនាម៉ូត ព្រមទាំងគុណភាពស្របតាមស្តង់ដារ បានធ្វើឱ្យរថយន្តនេះ មានភាពលេចធ្លោ ក្នុងទីផ្សាររថយន្ត។
ដោយការលក់ដាច់នៃរថយន្ត MG RX5 បានធ្វើឱ្យ MG កាន់កាប់បាន១០% ក្នុងទីផ្សាររថយន្តប្រភេទ SUV បន្ទាប់ពី Toyota Fortuner។ MG នឹងព្យាយាមតំឡើងចំណាត់ថ្នាក់របស់ខ្លួន និងផ្តល់ជូននូវជម្រើសជាច្រើនទៀត ដល់អតិថិជនរបស់ពួកគេ។
MG បាននឹងបន្តពង្រីកវិសាលរបស់ខ្លួន ដើម្បីជាការផ្តល់ជូននូវគុណតម្លៃដ៏ល្អមួយ។ ម៉ូដែល MG3 ដែលបានវិវឌ្ឍន៍ខ្លួនជាមួយ នឹងតិចណូឡូជីថ្មីៗ បន្ថែមបានបង្ហាញឱ្យឃើញពីការតាំងចិត្តរបស់ MG ក្នុងដំណើរឆ្ពោះទៅមុខមិនត្រឹមតែជាគុណភាពប៉ុណ្ណោះទេ។ ជាងនេះ ទៅទៀតលក្ខណៈពិសេសរបស់ MG3 ដែលជារថយន្តប្រភេទ Supermini មានការរចនាម៉ូតបែបស្ព័រដំបូងគេ ក្នុងប្រទេសកម្ពុជា។ ជាមួយនឹងកាងមុខ និង spoiler ផ្នែកខាងក្រោយដែលធ្វើឱ្យមានរូបរាងបែបស្ព័រ ហើយក៏ជាកត្តាធ្វើឱ្យ MG អាចទាក់ទាញយុវវ័យ ជាច្រើននាក់ផងដែរ។
សម្រាប់ឆ្នាំ២០១៩ MG នឹងមានរថយន្តប្រភេទ Sedan និង SUV ប្រភេទថ្មី ដែលនឹងរួមបញ្ចូលគ្នារវាងការការវិវឌ្ឍន៍ថ្មី ព្រមទាំងតិចណូឡូជីជំនាន់ថ្មី។
សម្រាប់ MG Cambodia គោលបំណងចម្បង គឺផ្តោតលើអតិថិជន ដោយចាប់ផ្តើមពី showroom រហូតដល់សេវាកម្មអតិថិជន ដើម្បីបង្កើនទំនុកចិត្ត ព្រមទាំងធ្វើឱ្យអ្នកប្រើប្រាស់រថយន្តមួយទឹកមានការប្តូរ ចំណាប់អារម្មណ៍មកប្រើប្រាស់រថយន្តថ្មី៕