(ភ្នំពេញ)៖ ក្រុមហ៊ុន Campura Triangulum Corporation និងក្រុមហ៊ុន Veritas បានរួមគ្នាចែករំលែកបច្ចេកវិជ្ជាថ្មីៗ ដើម្បីធ្វើឲ្យមុខជំនួញមានប្រសិទ្ធភាព និងទទួលបាននូវភាពជោគជ័យ នៅលើទីផ្សារប្រកួតប្រជែងនាពេលបច្ចុប្បន្នរបស់អតិថិជន ក្រោមសិក្ខាសាលាមួយស្តីពី «Veritas Technology Day» ។
សិក្ខាសាលានេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅភោជនីយដ្ឋាន វ័នម៉រ ដោយមានការចូលរួមពីសំណាក់់អតិថិជនមកពី ស្ថាប័ន ធនាគារ មីក្រូហិរញ្ញវត្ថុ រោងចក្រ និងស្ថាប័ន នានា បានមកចូលរួមជាច្រើន។
លោក Pramut Sriwichian ជា Country Manager Thailand & Indochina របស់ក្រុមហ៊ុន Veritas បានឲ្យដឹងថា Veritas គឺជាផលិតផលដែលមានការពេញនិយម និងកំពុងឈានមុខគេ នៅលើទីផ្សារ ហើយលោកក៏បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយថា Veritas គឺជាក្រុមហ៊ុនមួយដែលផ្ដល់នូវ Solution Backup ដូចជា Veritas NetBackup, Backup Exec, V-Ray, Desktop and Laptop option, 360 Data Management សំរាប់ Backup ដូចជា Physical machine, virtualization, Database, File server, Active directory, backup to Cloud …។
ជាមួយគ្នានេះ លោកក៏បានលើកយកផលិតផលមួយហៅថា 360 Data Management (Cloud Computing, Data Analytics និង DevOps) មកធ្វើការបង្ហាញអតិថិជន ពីរបៀបនៃការទាញយកប្រយោជន៍ពីផលិតផលទាំងនេះ សំរាប់មុខជំនួញអោយមានប្រសិទ្ធភាព និងទទួលបាននូវភាពជោគជ័យ នៅលើទីផ្សារប្រកួតប្រជែងនាពេលបច្ចុប្បន្នរបស់អតិថិជនផងដែរ។
លោកបានបន្ថែមទៀតថា Campura គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងចំណែកទីផ្សារ នាពេលបច្ចុប្បន្ន ហើយលើសពីនេះ Campura ក៏មានក្រុមជំនាញដែលបានទទួលស្គាល់ពីក្រុមហ៊ុន Veritas ដើម្បីបំពេញនូវរាល់តម្រូវការរបស់អតិថិជនគ្រប់ស្ថាប័នទាំងអស់។
លោក Pramut Sriwichian ក៏បានថ្លែងអំណរគុណចំពោះអតិថិជន ដែលបានអព្ជើាញចូលរួមនៅក្នុងកម្មវិធីនេះ និងតែងតែរក្សាការគាំទ្រ ប្រើប្រាស់នូវផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Veritas ក្នុងរយ:ពេលកន្លងមក ហើយតាមរយៈសិក្ខាសាលានេះ អតិថិជន នឺងទទួលបាននូវចំណេះដឹងថ្មីៗក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន Veritas ដោយបានណែនាំក្នុងការស្វែងយល់ពីរបៀបប្រើប្រាស់ ដែលជាដំណោះស្រាយដ៏ល្អបំផុត នឹងជួយបង្កើនអាជីវកម្មរបស់អតិថិជនអោយកាន់តែរីកចំរើន៕