Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រួមគ្នារក្សាអនាម័យ! ក្រុមហ៊ុន Rf3 World ជួយសម្អាតទីក្រុងរយៈពេល៣ថ្ងៃ បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូកបញ្ចប់

27-11-2018 13:40

(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទុក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ, ក្រុមហ៊ុនអអេហ្វ៣ វើលដ៏ កម្ពុជា (Rf3 World Cambodia) បានរួមគ្នាសម្អាតជុំវិញទីកន្លែង ប្រារព្ធពិធីដូចជាមាត់ទន្លេ និងមុខបរមរាជវាំង ដើម្បីរក្សាភាពស្រស់ស្អាតនៃទីក្រុងភ្នំពេញ។

លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនអអេហ្វ៣ វើលដ៏ឱ្យដឹងថា ការជួយសំអាត និងថែរក្សាសោភ័ណ្ឌភាពទីក្រុង ជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប។ ក្រុមហ៊ុន Rf3 World Cambodia បានសហការជាមួយសមាគមយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ តាមការចង្អុលបង្ហាញរបស់សាលាក្រុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ជាផ្នែកជួយសង្គម និងជួយសម្រាលកិច្ចការងាររបស់រាជរដ្ឋាភិបាល ដើម្បីផលប្រយោជន៍រួមគ្នា ទទួលបានសោភ័ណ្ឌភាពទីក្រុងស្អាតឡើងវិញ ក្រោយបញ្ចប់រាជព្រះពិធីបុណ្យអុំទូក។

លោក វណ្ណ សុភានោ និងលោកសមូហកបណ្ឌិត ឡឺ សុភាព ជាប្រធានសមាគមយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ បានចូលរួមសំអាតទីក្រុង ជាមួយសមាជិករបស់លោក ប្រកបដោយទឹកចិត្តរីករាយ និមនោសញ្ចេតនាកក់ក្តៅជាទីបំផុត ហើយព្រមទាំងជួយឧបត្ថមទូកងចំនួន២ទៀតផង។ ដោយឡែកសម្រាប់ការជួយសម្អាតទីក្រុងនេះជា ការរួមគ្នារក្សាភាពស្រស់ស្អាត និងជួយសម្រួលដល់អ្នកបោសសំអាតផងដែរ៕