Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសាធារណការ ចុះត្រួតពិនិត្យ និងវាយតម្លៃបច្ចេកទេសលើគម្រោងស្តារឡើងវិញ កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ, បច្ចុប្បន្នសម្រេចបាន៩៨% និងគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៨

27-11-2018 11:45

(ក្រចេះ)៖ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លឺម ស៊ីដេនីន និងដឹកនាំក្រុមការងារអមដំណើរជាមួយលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យ និងវាយតម្លៃបច្ចេកទេសគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីក្រុងក្រចេះ ឆ្ពោះទៅស្រុកសំបូរ ក្នុងខេត្តក្រចេះ។

ការចុះត្រួតពិនិត្យ និងវាយតម្លៃលើគម្រោងស្តារឡើងវិញ កំណាត់ផ្លូវជាតិលេខ៧ ដែលបច្ចុប្បន្នគម្រោងនេះសម្រេចបាន៩៨% និងគ្រោងបញ្ចប់ទាំងស្រុងនៅខែធ្នូ ឆ្នាំ២០១៨នេះ។

លោក លឹម ស៊ីដេនីន បានលើកឡើងថា គម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ពីចំណុច គ.ម លេខ៣៣១ (រង្វង់មូលខ្លាស្ទុះ) ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ រហូតដល់ចំណុចគីឡូម៉ែត្រលេខ៤២៤ អូរកណ្តៀរ ក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ មានប្រវែងជាង៩៣គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូ AC កំរាស់០.១០ម៉ែត្រ ដែលជាជំនួយឥតសំណងពីមិត្តចិន។ ដោយឡែកការអភិវឌ្ឍន៍ផ្លូវពីកម្រិត៣ មកជាកម្រិត២វិញ ជាជំនួយឥតសំណងលើកទី១ ដោយមានការជួយជ្រោមជ្រែងតាមរយៈស្ថានទូតចិន។

ក្រោយពីក្រុមការងារ បានចុះពិនិត្យ និងជួបពិភាក្សាជាមួយតំណាងភាគីចិនរួច លោក លឹម ស៊ីដេនីន បានបញ្ជាក់ថា ទិសដៅបន្តនឹងចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយ ក្រសួងនឹងរៀបចំចាត់តាំងក្រុមការងារជាផ្លូវការ ដើម្បីចុះអនុវត្តន៍ការងារ៕