(ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងមន្រ្តីជាន់ខ្ពស់២រូបរបស់ ទីស្តីការគណៈរដ្ឋមន្រ្តី។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន​​​ Fresh News ទទួលបាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

មន្រ្តីជាន់ខ្ពស់២រូប ដែលត្រូវបានតែងតាំងនេះរួមមាន៖ ទី១៖ លោក ហែម ក្រាញ់តូនី ត្រូវបានតែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងទី២៖ លោក ថោង សុជាតិ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី។

មុននឹងត្រូវបានតែងតាំងជារដ្ឋលេខាធិការ លោក ហែម ក្រាញ់តូនី មានតួនាទីជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានការិយាល័យរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖