(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក (យប់៥លើក) បណ្តាលឲ្យស្លាប់៥នាក់ របួសធ្ងន់ស្រាល២៣នាក់ (ស្រី៣នាក់) មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់១១នាក់ (យប់៥នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង១៣៨លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប២៤គ្រឿង ក្នុងនោះមានម៉ូតូ១២គ្រឿង រថយន្តតូច៧គ្រឿង រថយន្តធំ២គ្រឿង យានផ្សេងៗ៥គ្រឿង ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីល្បឿន៦លើក (ស្លាប់២នាក់), មិនគោរពសិទ្ធិ៤លើក (ស្លាប់២នាក់), មិនប្រកាន់ស្តាំ១លើក, បត់គ្រោះថ្នាក់១លើក, កត្តាយាន១លើក (ស្លាប់១នាក់) ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តបាត់ដំបង ២លើក ស្លាប់១នាក់ របួស៤នាក់ ខេត្តកំពត ២លើក ស្លាប់១នាក់ របួស៤នាក់, រតនគិរី ១លើក ស្លាប់១នាក់ របួស១នាក់ , មណ្ឌលគិរី ១លើក ស្លាប់១នាក់ របួស៤នាក់ និងខេត្តឧត្តរមានជ័យ១លើក ស្លាប់១នាក់ របួស២នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល២៦ថ្ងៃ គឺថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១៨ កើតឡើងចំនួន២៥២លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន១២៥នាក់ របួសសរុប៣៨៦នាក់ របួសធ្ងន់២២៩នាក់ របួសស្រាល១៥៧នាក់៕