សហភាពសហព័ន្ធយុវជនកម្ពុជា បញ្ចូលសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ១៥រូបបន្ថែម (Video Inside)
26-11-2018 20:40
(ភ្នំពេញ)៖ តាមរយៈមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានសម្រេចបញ្ចូលសមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលចំនួន១៥រូបបន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការងារដឹកនាំនៅក្នុងអង្គការចាត់តាំងដែលមានអាយុកាល ៤០ឆ្នាំមកនេះ។
សមាជិកថ្មីទាំង ១៥រូប ដែលកើតចេញពីការបោះឆ្នោតរបស់ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះរួមមាន៖ ១. លោកស្រី ចម និម្មល, ២. លោក ជាម ច័ន្ធសោភ័ណ្ឌ, ៣. លោកស្រី មិថុនា ភូថង, ៤. លោក ថង សាវុន, ៥. លោក ទៀ សីហា, ៦. លោកស្រី បាន ស្រីមុំ, ៧. លោក ម៉ុម សារឿន, ៨. លោក វ៉ា ថន, ៩. លោក សុខ ពុទ្ធិវុធ, ១០. លោក សុខ សប្បាយណា, ១១. លោក សំហេង បុរស, ១២. លោក ហេង សុខគង់, ១៣. លោក ហេង សួរ, ១៤. លោក ហ៊ុយ វណ្ណៈ, ១៥. លោក អ៊ុន ចាន់ដា។
បច្ចុប្បន្នសហភាពសហព័ន្ធយុវជនកម្ពុជា មានសមាជិកគណៈកម្មាធិការកណ្តាលសរុប ១៤២រូប ដែលទើបនឹងបោះឆ្នោតបន្ថែម៤៣នាក់ ព្រមទាំងសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសរុប ២០រូប។ បូកបញ្ចូលសមាជិកថ្មី១៥រូបទៀត ដូច្នេះសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលកើនដល់៣៥រូប៕