(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៨៨៥គ្រឿង រកឃើញល្មើសច្បាប់៨៨០គ្រឿង (ម៉ូតូ៦៨%) អប់រំ១៩៧គ្រឿង និងផាកពិន័យ៦៨៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ ត្រួតពិនិត្យរួមបានចំនួន២,៥០៨គ្រឿង, អប់រំ១០១គ្រឿង និងផាកពិន័យ៤៩១គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៦ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១១៣,៦៥៤គ្រឿង រកឃើញយានយន្តល្មើស២២,៥០១គ្រឿង (ម៉ូតូ៨០%) ក្នុងនោះអប់រំ៦,១១៨គ្រឿង និងផាកពិន័យ១៦,៣៨៣គ្រឿង៕