Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ ចេញសារាចរណែនាំ៧ចំណុច ស្តីពីការពង្រឹងគុណភាពសេវាកម្មអាជីវកម្ម ឧស្សាហកម្មទេសចរណ៍ សម្រាប់ពិធីបុណ្យសមុទ្រលើកទី០៧ នៅខេត្តកោះកុង

26-11-2018 11:40

(ភ្នំពេញ)៖ ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅធានានូវសុខុមាលភាព និងភាពពេញចិត្តជូនភ្ញៀវទេសចរ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យសមុទ្រលើកទី០៧ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុងខាងមុខនេះ ក្រសួងទេសចរណ៍ បានចេញសេចក្តីសារាចរណែនាំ៧ចំណុច ជូនប្រតិបត្តិការទេសចរណ៍ ដែលប្រកបអាជីវកម្មនៅខេត្តកោះកុង។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការរៀបចំបុណ្យសមុទ្រលើកទី៧នេះ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី មិថុនា ភូថង ក៏បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅសាលាខេត្តកោះកុងផងដែរ៕

សូមអានសារាចរណែនាំខាងក្រោមនេះ៖