(ភ្នំពេញ)៖ ចំនួនទឹកប្រាក់វិនិយោគសរុបរបស់ Yuetai Phnom Penh Harbour មានដល់១.៥ពាន់លានដុល្លារអាមេរិក នឹងសាងសង់អគារខ្ពស់ចំនួន១៩អគារ ក្នុងនោះ មានអគារពីរដែលមានកម្ពស់ខ្ពស់ជាងគេ ដោយចែកចេញជាអគារមួយកម្ពស់១៩៥ម៉ែត្រ (៤៥ជាន់) និងមួយទៀតកម្ពស់២១៧ម៉ែត្រ (៥១ជាន់)។
Yuetai Phnom Penh Harbour ក៏បានរួមបញ្ចូលនូវវប្បធម៌ ប្រវត្តិសាស្រ្ត ទេសចរណ៍តែមួយ បង្ហាញឲ្យភ្ញៀវទេសចរអន្តរជាតិ បានឃើញអំពីវប្បធម៌សម្បូរបែប និងទិដ្ឋភាពដ៏អស្ចារ្យ នៃព្រះរាជាណាចក្រកម្ពុជា។
CEO នៃសហគ្រាសអភិវឌ្ឍន៍ Yuetai International Group លោក Sam Yang បានប្រាប់ថា Yuetai Phnom Penh Harbour នឹងចែកចេញជាពីរដំណាក់កាល សរុបការអភិវឌ្ឍន៍គឺបួនវគ្គ។ ពេលវេលាចាប់ផ្តើម ការងារសាងសង់អាច ជាក្នុងខែធ្នូឆ្នាំនេះ ឬខែមករាឆ្នាំក្រោយ ហើយពេលនោះកម្រិតទឹកទន្លេសាប នៃកន្លែងអភិវឌ្ឍន៍ ក៏នឹងអាចមានការស្រកចុះផងដែល។
លោកបានថ្លែងថា ដំណាក់កាលដំបូង (វគ្គទី១ និងទី២) មានសំណង់អគារដែលអាចធ្វើ ជាសំណង់សំគាល់ជាច្រើននៅភ្នំពេញ រួមមាន៖
* សណ្ឋាគារ White Swan ប្រទេសចិន ដែលនឹងមកនៅក្រៅប្រទេសដំបូងគេបង្អស់
* ផ្សារទំនើបផ្លាហ្សាខ្នាតធំ ដែលមានផ្ទៃក្រឡា១២ម៉ឺនម៉ែត្រការ៉េ និងវិថីពាណិជ្ជកម្មមានផ្ទៃក្រឡា២ម៉ឺនម៉ែត្រការ៉េ ហើយក៏មានអគារខុនដូទំនើបៗ និងអគារការិយាល័យថ្នាក់កំពូលជាច្រើនអគារដែល លុះពេលបញ្ចប់ការងារសាងសង់ កន្លែងនេះនឹងក្លាយជាតំបន់CBDថ្មីនៅរាជធានីភ្នំពេញ។ ចំពោះដំណាក់កាលបន្ទាប់ (វគ្គទី៣ និងទី៤) គឺផ្តោតលើខុនដូលំនៅដ្ឋានលំដាប់ខ្ពស់។
លោកបានបញ្ជាក់ថា នៅពេលដេគ័រ និងស្វែងយល់ស្រាវជ្រាវ ពីការអភិវឌ្ឍន៍គម្រោង Yuetai Phnom Penh Harbourនេះ «ការពង្រឹងច្រាំងទន្លេ» គឺជាឧបសគ្គដ៏ធំមួយ។
លោកថា «យើងខ្ញុំនៅប្រទេសចិន ក៏បានបង្កើតគម្រោងជាច្រើន ដែលនៅតាមមាត់ទន្លេ ក្នុងនោះមានគម្រោងមួយ ដែលមានភាពសំគាល់ខ្លាំងនោះគឺ Guang Zhou Swan Bay ដូច្នេះហើយនៅលើការអភិវឌ្ឍន៍ គម្រោង Yuetai Phnom Penh Harbour គឺមិនមានបញ្ហាអ្វីធំដុំឡើយ ដោយផ្អែកលើសមត្ថភាពបច្ចេកទេស និងបទពិសោធន៍អភិវឌ្ឍន៍របស់យើងខ្ញុំ»។
Yuetai Group ដែលបានចុះបញ្ជីនៅផ្សារហ៊ុនសៀងហៃ គីបានចូលមកទីផ្សារអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០១១ ហើយក៏បានបញ្ចប់គម្រោងខុនដូ និងអគារការិយាល័យជាច្រើន ដូចជាគម្រោង East One គម្រោង East View និងគម្រោង East Commercial Center។
នៅកម្ពុជា៧ឆ្នាំ Yuetai Group បានរើសយកកម្ពុជា ធ្វើជាចំណុចចាប់ផ្តើម នៃការពង្រីកទីផ្សារនៅក្រៅប្រទេសរបស់ខ្លួន បន្ទាប់មកនឹងពង្រីកដល់ប្រទេសនាៗ នៅតំបន់អាស៊ីអាគ្នេយ៍ និងទីផ្សារទាំងមូលលើសកលលោក។
លោក Sam Yang ប្រាប់ថា មុនដំបូងពេលដែលជ្រើសរើសមកប្រទេសកម្ពុជា គឺដោយសារតែស្រឡាញ់ប្រទេសកម្ពុជា ជាពិសេសទៅលើប្រវត្តិសាស្រ្ត វប្បធម៌ និងប្រពៃណីរបស់ប្រទេសកម្ពុជា -ល-។ លោកបន្តថា គម្រោង Yuetai Phnom Penh Harbour នឹងរួមបញ្ចូលនូវវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍របស់កម្ពុជា ដើម្បីបង្កើតជាតំបន់ទេសចរណ៍ថ្នាក់អន្តរជាតិមួយ។
បើតាមផែនការ គម្រោង Yuetai Phnom Penh Harbour នឹងក្លាយជាកន្លែងមួយ ដែលប្រមូលផ្តុំទៅដោយ ហាងទំនិញម៉ាកល្បីលើពិភពលោក វិថីពាណិជ្ជកម្មវប្បធម៌ និងសិល្បៈមាត់ទន្លេ សាលពិពណ៌វប្បធម៌សិល្បៈ និងទីកន្លែងសម្តែង -ល-។
«យើងខ្ញុំនឹងខិតខំនាំនូវម៉ាកល្បីសំខាន់ៗចូលមក រួមទាំងជួយដល់ការគ្រប់គ្រង និងនាំចេញផលិតផលម៉ាកល្បីរបស់ប្រទេសចិន ដើម្បីបង្ហាញពីសមត្ថភាពរបស់ប្រទេសចិន សណ្ឋាគារ White Swan គឺជាឧទាហរណ៍ដ៏ល្អបំផុត»។ នេះជាការគូសបញ្ជាក់របស់លោក Sam Yang។
លោក Sam Yang បានបញ្ជាក់ទៀតថា Yuetai Phnom Penh Harbour នឹងមិនមែនជាគម្រោងត្រឹមតែផ្តោតលើទីផ្សារជនបរទេសនោះទេ។ លោកបន្តថា គម្រោង Yuetai Phnom Penh Harbour ជាគម្រោងដែល មានចំនួនផ្ទៃក្រឡាសរុបលើសពី១លានម៉ែត្រការ៉េ ក្នុងនោះ មានផ្ទៃក្រឡាប្រមាណ២០ម៉ឺន ដល់៣០ម៉ឺនម៉ែត្រការ៉េ គឺរៀបចំសម្រាប់អតិថិជនសញ្ជាតិខ្មែរ ដែលគាត់បានទិញខុនដូ ពីគម្រោងយើងខ្ញុំ។
លោកថា «សភាពរស់នៅ និងផែនការទីក្រុង នៃរាជធានីភ្នំពេញ នឹងដូចជាទីក្រុងបាងកកប្រទេសថៃ មនុស្សជាច្រើនមានផ្ទះពីរខ្នង មួយខ្នងនៅតំបន់ទីប្រជុំជនងាយស្រួល ក្នុងការធ្វើការងារប្រចាំថ្ងៃ ឯមួយខ្នងទៀត គឺនៅតំបន់ជាយក្រុងទុក ធ្វើជាទីកំសាន្តលំហែរកាយនាចុងសប្តាហ៍»។ លោកបញ្ជាក់ថា ប្រជាជនកម្ពុជាភាគច្រើនគឺយុវជន ឯកំណើនប្រជាជន នឹងក្លាយជាកត្តាជំរុញដ៏ធំមួយ នៅក្នុងការរីកចំរើនទីផ្សារអចលនទ្រព្យ។
បច្ចុប្បន្ននេះ Yuetai Group ក៏កំពុងបង្កើតគម្រោងមួយ នៅជិតតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ គឺគម្រោង Yuetai The Garden សរុបផែនការសាងសង់មាន៩អគារ ដោយក្នុងនោះមានខុនដូ សណ្ឋាគារ
ទីធ្លាពាណិជ្ជកម្ម អគារការិយាល័យ និងសម្ភារបរិក្ខារផ្សេងៗ បង្កើតជាតំបន់រស់នៅដែលមានគុណភាពខ្ពស់។
នៅថ្ងៃអនាគត Yuetai Group នឹងពង្រីកវិសាលភាពពាណិជ្ជកម្ម ពីរាជធានីភ្នំពេញទៅដល់ទីក្រុងសំខាន់ៗដទៃទៀត ដូចជាក្រុងព្រះសីហនុ សៀមរាប កំពង់ចាមជាដើម។ ហើយនៅពេលថ្មីៗនេះ Yuetai Phnom Penh Harbourខុនដូវគ្គទីបី ដែលមានផ្ទៃក្រឡាចាប់ពី៤៥ ដល់៨២ម៉ែត្រការ៉េ ក៏កំពុងទទួលបានការកក់យ៉ាងច្រើនកុះករ។
លោក Sam Yang និយាយថា ការអភិវឌ្ឍរីកចម្រើនរបស់ Yuetai ក្នុងរយៈពេល៧ឆ្នាំ នៅប្រទេសកម្ពុជានេះ គឺមិនអាចឃ្លាតឆ្ងាយពីការគាំទ្រ និងយកចិត្តទុកដាក់ពីសំណាក់អតិថិជនទាំងឡាយនោះទេ។ ដូច្នេះ Yuetai នឹងផ្តល់ជូននៅតម្លៃដ៏ពេញចិត្តមួយ សម្រាប់អតិថិជនក្នុង និងក្រៅប្រទេស រួមជាមួយការបញ្ចុះតម្លៃផងដែរ៕