(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សមត្ថកិច្ចនគបាលខណ្ឌមានជ័យ បានបញ្ជូនខ្លួនយុវជនម្នាក់ អាយុ១៥ ឆ្នាំ ជាប់ចោទករណីរំលោភក្មេងស្រីមកតុលាការ ដើម្បីចាត់ការតាមច្បាប់។
សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបានម្ដាយក្មេងស្រីរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ ក្រោយពីចាប់រំលោភកូនស្រីរបស់គាត់ កាលពីវេលាម៉ោង១៩៖០០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ទឹកការ៉ាស់សាំងតេលា ផ្លូវ៣០ម៉ែត្រ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ជនជាប់ចោទខាងលើមានឈ្មោះ វង្ស សំណាង មុខរបរកម្មករលាងរថយន្ដ ស្នាក់នៅចំណុចកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ឌ.ស.ន.ត អាយុ១៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង ១៩៖០០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះបានដើរម្នាក់ឯង ចូលក្នុងបន្ទប់ទឹកក្នុងការ៉ាស់កើតហេតុខាងលើ ស្រាប់តែជនសង្ស័យ បានដើរទៅតាមក្រោយរួចបានបិតទ្វារដាក់គន្លឹះ ហើយក៏បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រី រងគ្រោះបានសម្រេច រួចក៏ក្មេងស្រីរងគ្រោះដើរចេញមកវិញ ស្រាប់តែម្ដាយក្មេងស្រីរងគ្រោះ មកទាន់ក៏ចាប់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗតែម្ដង៕