(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៩១៨គ្រឿង រកឃើញល្មើសច្បាប់៥១៣គ្រឿង(ម៉ូតូ៦០%) អប់រំ២៩៦គ្រឿង និងផាកពិន័យ២១៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ ត្រួតពិនិត្យរួមបានចំនួន១,០៣៤គ្រឿង, អប់រំ១៤០គ្រឿង និងផាកពិន័យ១៨៤គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៥ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០៨,៩៥៨គ្រឿង រកឃើញយានយន្តល្មើស២១,៦៥៦គ្រឿង (ម៉ូតូ៨០%) ក្នុងនោះអប់រំ៥,៩៣០គ្រឿង និងផាកពិន័យ១៥,៧២៦គ្រឿង៕