(ភ្នំពេញ)៖ ប្រទេសកម្ពុជា នឹងរងឥទ្ធិពលព្យុះមួយឈ្មោះ USAGI នៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដែលនឹងបង្កឱ្យមានភ្លៀងធ្លាក់រប៉ាត់រប៉ាយ នៅទូទាំងប្រទេស ជាមួយនឹងខ្យល់បោកបក់ ក្នុងល្បឿនពី១៣ ទៅ១៥ម៉ែត្រ ក្នុងមួយវិនាទី ជាបិសេសនៅតំបន់ទំនាបកណ្តាលភាគខាងត្បូង និងតំបន់មាត់សមុទ្រ (ចាប់ពីយប់ថ្ងៃទី២៥ ដល់២៧ ខែវិច្ឆិកា)។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវផ្អាកសកម្មភាព ចាប់ពីថ្ងៃទី២៥ ដល់ ២៧ ខែវិច្ឆិកា ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕

ដើម្បីជ្រាបច្បាស់សូមអានសេចក្តីជូនដំណឹងខាងក្រោម៖