(ហាណូយ)៖ បេសកកម្មរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបានបញ្ចប់ជាស្ថាពរ តាមរយ:ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះវៀតណាម ០-៣ ក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ាន AFF Suzuki Cup 2018។
១ប្រកួតចុងក្រោយ ក្នុងចំណោម៤ប្រកួតនៃវគ្គសន្សំពិន្ទុនៃពូល A កម្ពុជា បានរបូត២គ្រាប់ត្រឹមតែរយ:ពេល ២នាទីប៉ុណ្ណោះក្នុងវគ្គទី១ ពោលគឺនៅនាទីទី៣៩ និងនាទីទី៤១ ដោយមិនអាចជួយបានឡើយពីអ្នកចាំទី អ៊ុ វិចិត្រ មុនពេលរបូតគ្រាប់ទី៣ទៀតនៅនាទីទី៦១។
គួរបញ្ជាក់ផងដែរថា ៤ប្រកួតរបស់ក្រុមគោព្រៃកម្ពុជា គឺឈ្នះ១ និងចាញ់៣ មិនដែលស្មើ និងរកបាន ៣ពិន្ទុបញ្ចប់ដោយចំណាត់ថ្នាក់លេខ៤ក្នុងពូល A ហាលអាវជាមួយឡាវ និងមីយ៉ន់ម៉ាដែរ។
វៀតណាម ឈរនៅកំពូលតារាងដោយមាន ១០ពិន្ទុ ដឹកដៃម៉ាឡេស៊ី ដែលទើបយកឈ្នះក្រុមភ្ញៀវមីយ៉ាន់ម៉ា ៣-០ ដូចគ្នានារាត្រីសៅរ៍ ទី២៤ ខែវិច្ឆិកា ្នឆ្នាំ២០១៨ បញ្ចប់វគ្គសន្សំពិន្ទុនៃពូល A ដើម្បីឡើងទៅវគ្គពាក់កណ្តលផ្តាច់ព្រ័ត្រ៕