(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៤៥៣គ្រឿង រកឃើញល្មើសច្បាប់៤១៤គ្រឿង(ម៉ូតូ៨៣%) អប់រំ១៤៤គ្រឿង និងផាកពិន័យ២៧០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ត្រួតពិនិត្យរួមបានចំនួន១,២៥៤គ្រឿង, អប់រំ៨០គ្រឿង និងផាកពិន័យ២៤៣គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៤ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០៧,១៣៧គ្រឿង រកឃើញយានយន្តល្មើស២១,១៣៤គ្រឿង (ម៉ូតូ៨១%) ក្នុងនោះអប់រំ៥,៦៣៤គ្រឿង និងផាកពិន័យ១៥,៥០៣គ្រឿង៕