(ភ្នំពេញ)៖ វីដេអូប្រមាណ១១នាទី ដែលផលិតដោយអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញពីអត្ថន័យដ៏ជ្រាលជ្រៅបង្កប់នៅព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមដើរលេងកំសាន្ត ដោយក្ដីសប្បាយរីករាយ។
ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៨នេះ មានកម្លាំងចម្រុះជាច្រើនស្ថាប័ន មានទាំងគណបញ្ជាការឯកភាព ខណ្ឌ-រាជធានី កងអង្គរក្ស កងកម្លាំងប្រឆាំងភេរវកម្ម កងនគរបាល និង កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនម៉ឺននាក់ ចូលរួមជាមួយគ្នាយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ តាំងពីព្រលឹម រហូតអាធ្រាតយប់ជ្រៅស្ងាត់មនុស្សម្នា ដោយទឹកចិត្តរីករាយមិនរុញរា។
អ្វីដែលកាន់តែពិសេស ក្នុងនោះមានវត្ដមាន ទូក «ង» វែងជាងគេនៅលើពិភពលោក ដែលបានបំបែកកំណត់ត្រាឯតទគ្គកម្ម ឈ្មោះ «កម្ពោជិកបុត្ដាខេមរាតរី» ត្រូវបានយកមកដាក់តាំងបង្ហាញជាសាធារណៈ នៅទល់មុខខាងកើត វាលព្រះមេរុហ៍ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដើម្បីផ្ដល់ឲ្យសាធារណជនជាតិ និងអន្ដរជាតិ ទស្សនាកំសាន្តផងដែរ៕
ដើម្បីដឹងថា ក្នុងវីដេអូនោះ បង្ហាញពីអត្ថន័យអ្វីខ្លះ សូមទស្សនាទាំងអស់គ្នា៖