(កូរ៉េ)៖ នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ លោក ឡុង ឌីម៉ង់ ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមកម្មវិធីខួបទី១០ឆ្នាំ នៃការបង្កើត សមាគមផ្លាស់ប្តូរវប្បធម៌ និងសហប្រតិបត្តិការគ្នា មនុស្សធម៌ «Daegu-Gyeongbuk International Exchange Association» (DGIEA) ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលខេត្តខ្យងប៊ុក រួមជាមួយលោកអភិបាលក្រុងថេហ្គូ អង្គទូតចំនួន៣៣ និងថ្នាក់ដឹកនាំ DGIEA ភ្ញៀវអន្ដរជារិ និងសមាជិកសមាគមជាង១ពាន់នាក់។
ក្នុងនោះ លោកអភិបាលខេត្តខ្យងប៊ុក រួមជាមួយលោកអភិបាលក្រុងថេហ្គូ បានប្តេជ្ញាបន្តការគាំទ្រក៏ដូចជា ជម្រុញឲ្យគ្រប់សមាគមមិត្តភាពកូរ៉េ និងបណ្តាប្រទេស៣៣ ដែលជាសមាជិកបណ្តាញរបស់ Daegu-Gyeongbuk International Exchange Association (DGIEA)រួមមាន៖ កម្ពុជាមួយផងដែរនោះ ផ្លាស់ប្តូរសកម្មភាពវប្បធម៌គ្នា សហប្រតិបត្តិការគ្នាផ្នែកមនុស្សធម៌ទៅវិញទៅមក ដើម្បីជាការរួមចំណែករឹតចំណងសាមគ្គីភាពជាមួយកូរ៉េឲ្យកាន់តែរឹងមាំ។
ថ្លែងទៅកាន់អង្គមីទ្ទីញលោក ឡុង ឌីម៉ង់ បានគូសបញ្ជាក់ និងស្នើសុំឲ្យក្របខ័ណ្ឌកិច្ចសហការគ្នា នៃសមាគមមិត្តភាពទាំងនោះមិនត្រូវមើលរំលងលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងគ្នា និងគ្នាទេ ដើម្បីឲ្យពលរដ្ឋយើងទាំងអស់គ្នា ទទួលបាននូវសុខដុមនីយកម្មពីមិត្តភាពនេះ៕