(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃជាប់គ្នា ចាប់ថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ក្នុងព្រះរាជពិធីបុណ្យ អុំទូក អកអំបុក និងសំពះព្រះខែ ក្រុមហ៊ុន HiteJinro ដែលជាក្រុមហ៊ុនផលិតស្រា Jinro បានបង្កើតជាបរិយាកាស រំភើបរីករាយ ក៏ដូចជាការចែករំលែកវប្បធម៌ រវាងយុវជនយុវនារីជំនាន់ថ្មីកម្ពុជា តាមរយៈព្រឹត្តិការណ៍តន្រ្តី EDM ៣៦០ ធំជាងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។
តន្រ្តី EDM ៣៦០ ធ្លាប់បានកើតឡើងម្ដងរួចមកហើយ កាលពីព្រះរាជពិធីបុណ្យអុំទូកឆ្នាំមុន តែសម្រាប់ឆ្នាំនេះ រឹតតែធំជាងឆ្នាំមុន ព្រោះថាវត្តមាន DJ Soda បានត្រៀមខ្លួនជាស្រេច នាំយកចង្វាក់ថ្មីៗមកបង្ហាញ ដែលធ្វើឲ្យកម្មវិធីទទួលបាន នូវភាពសប្បាយរីករាយ។
រឹតតែពិសេសជាងនេះ DJ ល្បីៗមកពីប្រទេសកូរ៉េ ថៃ ឡាវ កម្ពុជា និងជាច្រើនទៀត ដែលប្រៀបបានទៅនឹងការច្របាច់បញ្ចូលគ្នា រវាងវប្បធម៌ជាច្រើនពីប្រទេសជិតខាង មកចែករំលែកក្នុងទីតាំងតែមួយ គឺនៅកោះពេជ្រក្នុងរយៈពេល៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក។
លោក Hwang Jungho នាយកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិរបស់ក្រុមហ៊ុន ជីនរ៉ូ បានថ្លែងថា «កម្មវិធីនេះ គឺរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិរវាង៤ប្រទេស គឺប្រទេសកូរ៉េ ថៃ ឡាវ និងកម្ពុជា ក្នុងគោលបំណងនាំយក នូវភាពរំភើបអស្ចារ្យដល់យុវវ័យកម្ពុជា និងអតិថិជន Jinro ទាំងអស់»។
លោក Jungho បានបន្តថា «ស្រា ជីនរ៉ូ នឹងនាំលោកអ្នកជួបជាមួយឌីជេ និងតារាល្បីៗ ជាមួយបទពិសោធនៃ បច្ចេកទេសពន្លឺ និងបច្ចេកទេសសម្លេងលំដាប់អន្តរជាតិ ជាពិសេសបច្ចេកទេស តុបតែងឆាកដ៏អស្ចារ្យ ព្រមទាំងកម្មវិធីកម្សាន្តសប្បាយយ៉ាងច្រើនទៀត»។ លោកសង្ឃឹមថា ជីនរ៉ូ នឹងស្ថិតក្នុងដួងចិត្តយុវវ័យគ្រប់រូប បន្ទាប់ពី EDM 360 Festival បានបញ្ចប់ទៅ។
កម្មវិធីប្រគំតន្ត្រី ចាប់ផ្តើមពីម៉ោង៥ល្ងាច ដល់ម៉ោង២ព្រឹក ដែលជាពេលវេលាដ៏រីករាយសម្រាប់រាំលេង ជាមួយតារាក្នុងចិត្តរបស់អ្នក ព្រមទាំងការភ្លក្សនូវរសជាតិស្រាលស្រទន់របស់ជីនរ៉ូ ។ ជីនរ៉ូ ជាស្រាសូជូ ពេញនិយម និងលក់ដាច់បំផុតនៅប្រទេសកូរ៉េ។
តោះមកមើលរូបភាពខ្លះ ពីកម្មវិធី EDM 360 Festival៖