(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នឹងដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញទៅចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រី ស្ដីពីជំងីទឹកនោមផ្អែម ដែលរៀបចំឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។ នេះបើតាមសេចក្ដីជូនព័ត៌មានក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
សន្និសីទថ្នាក់រដ្ឋមន្ដ្រី ស្ដីពីជំងីទឹកនោមផ្អែមនេះ មានគោលបំណងដើម្បីពិភាក្សា ចែករំលែកបទពិសោធន៍ និងកំណត់យុទ្ធសាស្ដ្រដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ឆ្លើយតបទៅនឹងសេចក្ដីអំពាវនាវរបស់អង្គការសុខភាពពិភពលោកដែលបានរកឃើញថា ៧០% នែមូលហេតុការស្លាប់ និងពិការភាពរបស់ប្រជាជនទូទាំងពិភពលោកបណ្ដាលមកពីជំងឺមិនឆ្លង។
សេចក្ដីជូនព័ត៌មានក្រសួងសុខាភិបាល បានបញ្ជាក់ផងដែរថា លើសពីនេះទៅទៀត សន្និសីទថ្នាក់រដ្ឋមន្ដ្រីនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការតាមរយៈ ការពង្រឹងសមត្ថភាពមន្ដ្រីសុខភិបាលមិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ តែនៅទូទាំងពិភពលោកក្នុងការកាត់បន្ថយអត្រាជំងឺទឹកនោមផ្អែម។
ខាងក្រោមនេះ ជាសេចក្ដីជូនព័ត៌មានក្រសួងសុខាភិបាល ដែលមានខ្លឹមសារទាំងស្រុង៖