Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុណ្យអុំទូក៣ថ្ងៃ! គ្រោះអគ្គិភ័យទូទាំងប្រទេស កើតឡើង៨លើក បំផ្លាញផ្ទះ៥ខ្នង និងរថយន្ដ២គ្រឿង មិនមានមនុស្សរងគ្រោះថ្នាក់ឡើយ

24-11-2018 12:30

(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះប្រខែ និងអកអំបុក គ្រោះអគ្គិភ័យទូទាំងប្រទេស បានកើតឡើងចំនួន៨លើក បំផ្លាញផ្ទះអស់ចំនួន៥ខ្នង បន្ទប់ចំនួន២បន្ទប់ និងរថយន្ដចំនួន២គ្រឿង ប៉ុន្ដែមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ ក្នុងគ្រោះអគ្គិភ័យនោះឡើង។

នេះបើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ នេត វត្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ក្នុងរបាយការណ៍ បានបញ្ជាក់ផងដែរថា មូលហេតុគ្រោះអគ្គិភ័យ រួមមាន៖ ឆ្លងចរន្ដអគ្គិសនី ០៥លើក,​ ភ្លើងទៀនធូប ០១លើក, មនុស្សដុត ០១លើក, ក្ដាប់មិនបាន ០១លើក។ ក្នុងនោះ បើធៀបទៅរយៈពេល០៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៧ គ្រោះអគ្គិភ័យមានការកើនឡើង ចំនួន០៦លើក៕

ខាងក្រោមនេះ ជារបាយការណ៍របស់អគ្គស្នងការដ្នាននគរបាលជាតិ​ នាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ការិយាល័យហ្វឹកហ្វឺន និងពន្លត់អគ្គិភ័យ៖