(ភ្នំពេញ)៖ ភាពក្អេងក្អាងក្រអឺតក្រទមប្រមាថខ្មែរ មិនមែនគ្រាន់តែចៅហ្វាយបរទេសរបស់ខ្លួនឡើយ ប៉ុន្តែសូម្បីតែកញ្ជះដាច់ថ្លៃរបស់បរទេសទាំងនោះ ដែលជាជនជាតិខ្មែរ ក៏បានប្រមាថជនជាតិខ្មែរគ្នាឯងមួយទំហឹងដែរ និងបានប្រើប្រាស់ពាក្យពេចន៍ប្រកបដោយការប្រមាថ និងឌឺដង ហើយទះដៃអបអរសាទរនៅពេលដែលចៅហ្វាយនាយខ្លួន បន្តធ្វើបាបមកលើប្រទេសកម្ពុជា និងមកលើជនជាតិខ្មែរ។ ពួកគេមិនសក្តិសមនឹងកើតមកជាជនជាតិខ្មែរដែលមានវប្បធម៌ប្រពៃណី និងអរិយធម៌ខ្ពង់ខ្ពស់ឡើយ ព្រោះជនទាំងនេះគ្មានឧត្តមគតិស្រឡាញ់ជាតិខ្មែរ ប៉ុន្តែគ្រាន់តែជាអ្នកឱបជើងបរទេសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្សពួកខ្លួន។
ចរិតពិតនៃជនជាតិខ្មែរកញ្ជះបរទេសមួយចំនួនបង្ហាញតាមរយៈបុគ្គលម្នាក់ឈ្មោះ ព្រាប កុល ដែលគេស្គាល់ថាជាប្រធានអង្គការក្រៅរដ្ឋាភិបាលមួយនិងពូកែអួតក្អេងក្អាងបំផុត។ ព្រាប កុល នេះ ក៏ត្រូវបានប្រភពព័ត៌មានខ្លះថាជាមនុស្សចោលម្សៀត កឹបកេងប្រាក់ជំនួយ និងត្រូវបានម្ចាស់ជំនួយខ្លះបណ្តេញចេញពីការងារផងដែរ ពេលគេស្រាវជ្រាវរកឃើញថាបានប្រព្រឹត្តភាពមិនប្រក្រតីជាច្រើន ពេលបំពេញមុខតំណែង។
នៅលើហ្វេសប៊ុករបស់ខ្លួន ព្រាប កុល បានអួតក្អេងក្អាងពីការទទួលបានទិដ្ឋាការដោយងាយស្រួលបំផុតដើម្បីទៅសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួនដោយមិនចាំបាច់ ចំណាយពេលយូរដូចប្រជាពលរដ្ឋធម្មតា និងមន្ត្រីមួយចំនួនឡើយ។ ការសរសេរដៀមដាមនេះធ្វើឡើងក្រោយពេលដែលលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងពីភាពតឹងរឹងក្នុងការផ្តល់ទិដ្ឋាការដល់រូបគាត់ដែលនឹកកូន ចង់ទៅសាកសួរសុខទុក្ខកូនខ្លួនដែលកំពុងតែរស់នៅ និងបំពេញការងារជាមេធាវីការពារឱ្យជនក្រីក្រ នៅសហរដ្ឋអាមេរិក។ មនុស្សកំពូលអួត ព្រាប កុល នេះបានសរសេរលើហ្វេសប៊ុកខ្លួនថា៖ " ខ្ញុំគ្រាន់តែជាសាមញជនម្នាក់ គ្មានមុខងារជាឧត្តមមន្ត្រីអី្វទេ ហើយកាន់លិខិតឆ្លងដែនរាស្ត្រដែលរលប់អក្សរនៅក្របខាងលើទៀត។ ប៉ុន្តែពេលខ្ញុំសុំទិដ្ឋាកា (VISA) ទៅអាមេរិកចំនួនត្រឹមតែ៣ថ្ងៃ អាមេរិកយល់ព្រមឱ្យទិដ្ឋាកាខ្ញុំរហូតដល់ទៅ 3 ខែ។ ពេលខ្ញុំសុំទិដ្ឋាកាទៅអឺរ៉ុប ត្រឹមតែ 2 សប្តាហ៍ អឺរ៉ុបឱ្យទិដ្ឋាកាខ្ញុំ រហូតដល់ទៅ 2 ឆ្នាំ។ ហេតុអ្វីអាមេរិក ធ្វើបែបហ្នឹងដាក់ឧត្តមមន្ត្រីខ្មែរ ដែលកាន់ប៉ាស្ព័រការទូតអញ្ចឹង? ម៉ិចក៏ធ្វើអញ្ចឹង អស់លោកអាគាំង?"។
អ្វីដែល ព្រាប កុល សរសេរនេះបានបង្ហាញយ៉ាងច្បាស់ពីភាពជាកញ្ជះបរទេសរបស់ប្រធានអង្គការរូបនេះ ហើយពិតជាគួរឱ្យសិកស្តាយបំផុតដែលកម្ពុជាមានមនុស្សដូចព្រាប កុល នេះ មានឈាមជ័រជាជនជាតិខ្មែរ ប៉ុន្តែខួរក្បាលកញ្ជះបរទេស និងជាន់ពន្លិចជាតិសាសន៍ខ្មែរ។ ព្រាប កុល ស៉ីលុយបរទេស បើព្រាប កុល មិនធ្វើជាខ្ញុំបម្រើឱ្យបរទេស និងផលប្រយោជន៍បរទេស ទើបជារឿងចម្លែក។ បើព្រាប កុល ជាកញ្ជះរបស់បរទេសទាំងនោះ បើប្រទេសទាំងនោះមិនផ្តល់ទិដ្ឋាការឱ្យដោយ ក៏ជារឿងចម្លែកដែរ។ ដោយសារតែព្រាប កុល ជាកញ្ជះរបស់ពួកគេ ទើបមានសិទ្ធិពិសេសជាងពលរដ្ឋខ្មែរធម្មតា ហើយដោយសារតែ ព្រាប កុល បម្រើល្បិចកលនយោបាយបរទេសបំផ្លាញខ្មែរ បានជាមានសិទ្ធិពិសេសអាចទទួលបានទិដ្ឋាការបានលឿន និងបានយូរជាងមន្ត្រីបម្រើជាតិ និងប្រជាជន និងមិនចុះញ៉ម និងមិនធ្វើកញ្ជះបរទេសដូចព្រាប កុល។
តាមពិត ព្រាប កុល សរសេរសារនេះគួរតែខ្មាស់ជនជាតិខ្មែរផ្សេងទៀតព្រោះគេដឹងថា ពហរាប កុល ពិតជាកញ្ជះបរទេសពិតមែន ហើយតែងតែធ្វើអ្វីៗដើម្បីបំផ្លាញជាតិខ្មែរ ក្រោមរូបភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងតម្លាភាព។ តាមពិត ព្រាប កុល ខ្លួនឯងគ្មានតម្លាភាពក្នុងការបំពេញការងាររបស់ខ្លួនឡើយ កឹបកេងលុយជំនួយសព្វបែបយ៉ាង។ ព្រាប កុល គួរតែខ្មាសខ្លួនឯង និងដឹងខ្លួនថា ពលរដ្ឋខ្មែរពិតជាជ្រិញនឹង ទង្វើភូតកុហករបស់ខ្លួន និងស្អប់បំផុតចរិតកញ្ជះបរទេសរបស់ខ្លួន។ ព្រាប កុល ត្រូវដឹងថាអ្វីដែលខ្លួនបានលើកឡើងគឺបានបង្ហាញចរិតពិតនៃជនកញ្ជះបរទេសពិតប្រាកដ និងជាទមិឡដែលមិនគួរឱ្យស្វាគមន៍៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទ២៤ ខែវិច្ឆិកា ឆ្នាំ២០១៨