(ត្បូងឃ្មុំ)៖ ក្រុមហ៊ុន «ម៉ាកកាស់លែន» បានប្រកាសផ្ដល់ប្លង់រឹងដោយឥតគិតថ្លៃ ជូនដល់អតិថិជនទិញដីឡូត៍ នៅក្នុងគម្រោងទី២ ចំនួន៥០ឡូត៍ដំបូង ដើម្បីជាការលើកទឹកចិត្ត និងផ្ដល់ទំនុកចិត្តឲ្យកាន់តែ មានភាពជឿជាក់ទ្វេដងមកលើក្រុមហ៊ុន។
តាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន «ម៉ាកកាស់លែន» ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា គម្រោងទី២ របស់ក្រុមហ៊ុន «ម៉ាកកាស់លែន» មានទីតាំងស្ថិតនៅចំកណ្ដាលទីរួម ខេត្តត្បូងឃ្មុំ ជាប់ទន្លេសម្បនិមិត្ដ ដែលស្របច្បាប់១០០ភាគរយ។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រុមហ៊ុន «ម៉ាកកាស់លែន»៖