(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងរាជធានីភ្នំពេញ បានប្រព្រឹត្តទៅដោយល្អប្រសើរ និងមានអ្នកចូលរួមទស្សនាប្រមាណ៤.៥លាននាក់។ នេះបើយោងរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឌឿន ដែលជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការការពារ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលកិច្ចប្រតិបត្តិការ អន្តរាគមន៍ និងសង្គ្រោះ របស់សមត្ថកិច្ចរួមមាន៖
*បានជួយសង្គ្រោះ ពិនិត្យ និងព្យាបាលជំងឺជាង២ម៉ឺននាក់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ៤៩នាក់
*បានជួយសង្គ្រោះទូកលិច ១១គ្រឿង និងសង្រ្គោះកីឡាករបាន១១៥នាក់ដោយសុវត្ថិភាព
*បានជួយសង្គ្រោះជនវង្វេងគ្រួសារ ១៨១លើក (ក្មេង១៧៣នាក់ មនុស្សចាស់៨នាក់) ផងដែរ៕
ព័ត៌មានលម្អិត សូមអានរបាយការណ៍ទាំងស្រុងខាងក្រោមនេះ៖