(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក កើត រិទ្ធ រដ្ឋមន្ដ្រីស្តីទីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការក្រោមឱវាទទាំងអស់ សូមផ្ញើសាររំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតចំពោះមរណភាព មហាឧបាសិកា លី គឹមអូន ត្រូវជាមាតាក្មេករបស់លោក ឌិត មុន្ទី ប្រធានតុលាការកំពូលកម្ពុជា ដែលបានទទួលមរណភាព នាថ្ងៃទី២១ ខែវិច្ឆិកា ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។
សាររំលែកទុក្ខរបស់លោករដ្ឋមន្ដ្រីស្តីទីយុត្តិធម៌ បានរៀបរាប់៖ «យើងខ្ញុំសូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជាមួយឯកឧត្តមនិងក្រុមគ្រួសារ ចំពោះការបាត់បង់មហាឧបាសិកា លី គឹមអូន ដែលជាមាតា ជីដូន ជាទីគោរព និងស្រឡាញ់ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់មហាឧបាសិកា លី គឹមអូន សូមបានទៅសោយសុខ ក្នុងសុខគតិភពជានិច្ចនិរន្តន៍តរៀងទៅ»។
សូមជំរាបថា សពមហាឧបាសិកា លី គឹមអូន ត្រូវបានតម្កល់ និងធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលោក ឌិត មុន្ទី លេខ៤៤ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងបរិវេណក្រសួងព័ត៌មាន។
សពនឹងត្រូវដង្ហែចេញពីគេហដ្ឋាន នៅថ្ងៃទី២៥ ខែវិច្ឆិកា វេលាម៉ោង៥៖៣០នាទីព្រឹក ទៅបញ្ចុះនៅភូមិទួលកណ្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕