(ភ្នំពេញ)៖ ថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានប្រព្រឹត្តទៅដោយល្អប្រសើរ និងមានអ្នកចូលរួមទស្សនាប្រមាណ៩០ម៉ឺននាក់ (គិតពីម៉ោង៧ព្រឹកដល់ម៉ោង៥ល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា)។ នេះបើយោងរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឌឿន ដែលជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការការពារ។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា នៅថ្ងៃចុងក្រោយនេះ មានទូកចូលរួមប្រកួតចំនួន២៩៥ទូក រួមមាន៖ ទូកអុំចំនួន១៦៤ទូក ស្រី១ទូក, ទូកចែវចំនួន៣៣ទូក ស្រី១ទូក, ទូកអន្តរជាតិចំនួន៩៨ទូក ស្រី២ទូក និងចំណុះទូកចំនួនសរុប១៩.០១៧នាក់ ស្រី១៤១នាក់៕
ព័ត៌មានលម្អិត សូមអានរបាយការណ៍ទាំងស្រុងខាងក្រោមនេះ៖