(ភ្នំពេញ)៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅឯស្តង់យក្សរបស់ក្រុមហ៊ុនខ្មែរ បើវើរីជីស មានបងប្អូនប្រជាពលខ្មែរ និងភ្ញៀវបរទេសជាច្រើនម៉ឺននាក់ បានមកទស្សនា និងភ្លក្សភេសជ្ជៈឆ្ងាញ់ៗជាច្រើនប្រភេទ។
បើក្នុងស្តង់យក្សនីមួយៗវិញ គឺមានការតុបតែងស្អាតៗ និងប្លែកៗពីគ្នា និងបានបំពាក់ម៉ាស៊ីនត្រជាក់យ៉ាងត្រជាក់តែម្តង ដែលអាចឲ្យអ្នកមកទស្សនា ទទួលបានភាពស្រស់ស្រាយឡើងវិញ បន្ទាប់ពីដើរលេងក្រោមអាកាសធាតុក្តៅហើយ។ មិនត្រឹមតែត្រជាក់ទេ ថែមទាំងមានការចែកជូននូវភេសជ្ជៈជូប រសជាតិគូលែនថ្មី ដោយឥតគិតថ្លៃជាច្រើនកំប៉ុងទៀតផង។
លើសពីនេះ អ្នកចូលរួមទស្សនា ក៏បានលេងកម្សាន្តសប្បាយប្លែកៗ ដើម្បីឈ្នះរង្វាន់ ក៏ដូចជាថតរូបលេងកម្សាន្ត ជាមួយនឹងការតុបតែងប្លែកៗ របស់ស្តង់យក្សនីមួយៗផងដែរ។
កាន់តែពិសេសទៅទៀតនោះ អតិថិជនដែលបានជាវភេសជ្ជៈ របស់ក្រុមហ៊ុននៅតាមស្តង់នីមួយៗ មានឱកាសឈ្នះរង្វាន់ជាភេសជ្ជៈ របស់ក្រុមហ៊ុនខ្មែរបើវើរីជីសជាច្រើនរង្វាន់ ហើយកាន់តែអស្ចារ្យទៀតនោះ គឺរង្វាន់ធំ iPhone X ចំនួន១រង្វាន់ជារៀងរាល់ថ្ងៃផងដែរ។ ការចាប់ឆ្នោតប្រព្រឹត្តិទៅ នៅក្នុងការប្រគំតន្រ្តី Cambodia Water Festival Concert ដែលមានការចូលរួមពីសំណាក់តារាចំរៀងល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការផ្សាយផ្ទាល់ពីកញ្ចក់ទូរទស្សន៍បាយ័ន ក៏ជាគេហទំព័រហ្វេសបុក របស់ក្រុមហ៊ុនខ្មែរបើវើរីជីសផងដែរ៕