(កំពង់ឆ្នាំង)៖ ឪពុកប្អូនស្រី រឿន រាត្រី ដែលជាអ្នករាំក្បាលទូកចែវនារីឈ្មោះ «ព្រះពៃស្រពណ៍» ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានទទួលមរណភាព ដោយរោគាពាធ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាម Facebook ផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងដែរថា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ ក្រុមការងារសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានយកសម្ភារទៅចូលរួមបុណ្យសព លោក សារឿន អនុប្រធានកិត្តិយសអនុសាខាស្រុកជលគិរី ដែលបាទទួលមរណភាព ដោយសារជំងឺឡើងឈាម ក្នុងអាយុ៦១ឆ្នាំ នៅភូមិកំពង់បាស្រូវត្បូង ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
សម្ភារចូលរួមបុណ្យសពទាំងនោះ រួមមាន៖ អង្ករ ៦០គីឡូក្រាម ថវិកាសាខា ១០០.០០០រៀល និងថវិការបស់អនុសាខាស្រុកជលគិរី ២៦៥.០០០រៀល និង ១០០ដុល្លារអាមេរិកផងដែរ៕