(ស្វាយរៀង)៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ចោមរោមមើលយ៉ាងច្រើនកកកុញ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន មកពិនិត្យសាកសពខណៈប្រទះឃើញនារីម្នាក់ដេកស្លាប់ នៅវាលស្រែ ជាមួយនិងម៉ូតូ ទំនងគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍ប្រទះឃើញនេះ បានកើតឡើងនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៥៖៥០នាទី នៅចំណុចផ្លូវលេខ៣១៧ ស្ថិតនៅភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងថា នារីដែលប្រទះឃើញស្លាប់មានឈ្មោះ មាឃ បូផា អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយ ជិះម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1AN-7039។
ប្រភពបន្តថា បន្ទាប់ពីទទួលបាន ព័ត៌មានភ្លាមសមត្ថកិច្ចស្រុកនគរបាលជំនាញ និងគ្រូពេទ្យ បានមកពិនិត្យសពជាច្រើនម៉ោង ទើបសន្និដ្ឋានថា ពិតជាស្លាប់ដោយករណីគ្រោះថ្នាក់ចរាចរណ៍ ដោយប្រហែលចន្លោះម៉ោង១០៖៥០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈមិនមានស្លាកស្នាមអ្វី ជារឿងឃាតកម្មអ្វីនោះទេ។
ក្រោយពីគ្រូពេទ្យ និងសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យរួច ក៏បានប្រគល់សព និងម៉ូតូឲ្យក្រុមគ្រួសា ធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕